សិក្សាសិក្សារឿងមាយើង
១.១. ប្រភពរឿង
រឿងមាយើងនេះគឺជា
រឿងអក្សរសិល្ប៍ប្រជាប្រិយ ហើយបានវាស្ថិតនៅក្នុងប្រភេទ និទានកថាប្រជាប្រិយ
ដែលចាស់ព្រឹទ្ធាចារ្យតែងនិទានឲ្យកូនក្មេងស្តាប់កម្សាន្តពិសេសក្មេងស្រី
និងការប្រៀនប្រដៅ របស់ឪពុកម្តាយ ដែលនិយមលើកយក រឿងនេះ មកឧទាហរណ៍ ឲ្យកូលស្រីៗ
យល់ពីទង្វើរបស់ខ្លួនដែលប្រព្រឹត្តឆ្កាំឆ្គង។
វាក៏ក្នុងផ្នត់គំនិតប្រជាជនខ្មែរ ហើយវាបង្កើតបានទៅជាពាក្យជេរ ដៀលគ្នា
និងឪពុកម្តាយមួយចំនួនក៏យក ផ្នត់គំនិតនៃរឿងនេះវាបានវិវត្តន៍ទៅ
ជាពាក្យត្មេះដៀងមផងដែរ។
១.២. អ្នកនិពន្ធ
តាមការសិក្សាស្រាវជ្រាវពីដើម រហូតមកដល់បច្ចុប្បន្ននេះ គេនៅតែពុំទាន់ដឹងថា អ្នកនិពន្ធរឿងមានយើងនេះ ជានណានៅឡើយ។
១.៣. កាលបរិច្ឆេទ
កាលបរិច្ឆេទនៃដំណែងនិពន្ធ
គេក៏ពុំទាន់បានដឹងដែរ តែពិនិត្យមើលអត្ថរូបនៃអត្ថបទ កាព្យដែលតាក់តែងឡើង
យើងអាចសន្និដ្ឋានបានថា រឿងនេះកើតឡើងនៅសម័យក្រោយអង្គរ
ពោលគឺនៅប្រហែលសតវត្សទី១៧ឬ១៨ប៉ុណ្ណោះ។
១.៤. សង្គមបរិយាកាស
នៅក្នុងរជ្ជកាលព្រះបាទអង្គដូងនាសម័យឧត្តុង
(១៦១៦-១៨៦០) ជាស្តេចចុងក្រោយ នៃសម័យឧត្តុង ជាសម័យមួយដែលយើងនិយាយបានថា
ព្រះពុទ្ធសាសនានៅសម័យនោះ ត្រូវមានលើកតម្កើង និងរីកចម្រើនយ៉ាងខ្លាំង។
ប្រការទាំងនេះ បណ្តាលមកពីព្រះអង្គដឌួង ជាមហាក្សត្រមួយព្រះអង្គ
ដែលកាន់និងគោរពព្រះពុទ្ធសាសនា ហើយព្រះអង្គជាពុទ្ធសាសនិកដែលប្រកាន់ភ្ជាប់នៅ
ច្បាប់ធម៌វិន័យយ៉ាងខ្ជាប់ខ្ជួន មិនតែប៉ុណ្ណោះសាសនាព្រះពុទ្ធ
ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីប្រជាជនគ្រប់ស្រទាប់វណ្ណៈ។
នៅក្នុងសម័យឧត្តុង
ដែលអ្នកកវីបណ្ឌិតជាន់ក្រោយឲ្យឈ្មោះថា យុគសម័យមាសនៃអក្សរសិល្ប័ ឬសិល្បៈ
យើងសង្កេតឃើញថា រាល់ការតែងនិពន្ធរបស់កវីភាគច្រើន
បម្រើឲ្យលទ្ធិព្រះពុទ្ធសាសនា ដែលសម័យនោះក៏មានការរីចម្រើនខ្លាំងណាស់ដែរ
ទើបមានពាក្យបញ្ញាតិរបស់រដ្ឋធម្មនុញ សម្រាប់ជាក្នុងសម័យនោះ
ដោយដាក់ទោសទណ្ឌដល់អ្នកផឹកសុរា ស្របទៅនឹងសីលប្រាំរបស់គ្រហស្ថ
ដែលជាបុរាណច្បាប់ផងដែរ។ គ្រប់ប្រភេទនៃអក្សរសិល្ប៍ មិនថាអក្សរសិល្ប៍បែបសំណេរ
ឬបែបប្រជាប្រិយនោះទេ ក្នុងចំណោមអ្នកនិពន្ធខ្មែរទាំងនោះ
ក៏មានព្រះអង្គឌួងមួយព្រះអង្គផងដែរ។
ចំពោះអក្សរសិល្ប៍រឿងមាយើង
បើតាមការសិក្សាមើលទៅ ឃើញថា វាស្ថិតក្នុងប្រភេទអក្សរសិល្ប៍ប្រជាប្រិយ
និងចលនាអក្សរសិល្ប៍បែបខេមរៈនិយម ព្រោះរឿងនេះគ្មានអ្នកនិពន្ធច្បាស់លាស់ទេ
និងកាលបរិច្ឆេទនៃដំណើររឿងបានប្រព្រឹត្តទៅ។ តែបើយើងយករឿងនេះទៅសិក្សាប្រៀបធៀប
និងដទៃទៀតដែលស្ថិត នៅក្នុងចលនាដូចគ្នា នោះយើងឃើញថារឿងប្រព្រឹត្តទៅ
នៅសម័យឧត្តុងក្នុងរាជព្រះបាទអង្គឌួង គ.ស. ១៨៤១-១៨៦០
ព្រោះរឿងនេះមានតួអង្គស្តេចមួយព្រះអង្គគឺ ព្រះបាទព្រហ្មទត្ត។
តួអង្គក្សត្រនៅក្នុងរឿងនេះមានលក្ខណៈដូចទៅនឹងក្សត្រ នៅក្នុងរឿងកាកី
ដែលរឿងប្រព្រឹត្តទៅនៅក្នុងសម័យឧត្តុង្គនៃរាជព្រះអង្គផងដែរ។
ព្រឹត្តិការណ៍ទាក់ទងនឹងអក្សរសិល្ប៍សម័យឧត្តុង្គ
ដោយសារអំពើរឃោឃៅ ចោរប្លន់ទឹកដី គឺសៀមនិងយួន ធ្វើឲ្យប្រទេសខ្មែរត្រូវទប់ទល់
នឹងចម្បាំងខ្លាំងជាងវិស័យស្ថាបនាជាតិនានា ទៅទៀត។
វិស័យអក្សរសាស្ត្រខាងដើមសម័យកាលពុំសូវមានចលនានិងសកម្មភាពខ្លាំងទេ។
ទើបតែសម័យចុងក្រោយនៃសម័យឧត្តុង្គ ក្នុងរាជកាលព្រះអង្គឌួង គ.ស. ១៨៤១ ពេលនោះ
អ្នកនិពន្ធ កវីបណ្ឌិតលេចមុខឡើងជាបន្តបន្ទាប់ កាន់ដែកចារ្យ
តែងរៀបរៀងក្បួនខ្នាតសំខាន់ៗ បង្កើតយុគថ្មីនៃសម័យអក្សរសាស្ត្រ។
នៅសម័យឧត្តុង្គសិលាចារឹកពុំសូវសម្បូរដូចសម័យមុនទេ
គឺសម្បូរតែឯកសាររឿងដែលកត់ត្រាក្នុងក្រាំង នឹងសត្រាស្លឹករឹតតែប៉ុណ្ណោះ។
ចំពោះរឿងផ្សេងៗ នៃសម័យឧត្តុង្គមាន
ជាលក្ខណៈប្រឌិតចងក្រងឡើងតាមបែបមនោសញ្ចេតនា
រឿងមួយចំនួនទៀតគឺជារឿងកែច្នៃចេញពីគម្ពីព្រះពុទ្ធសាសនា និងមួយចំនួនទៀត
ប្រែពីបាលី សំស្រ្តឹត ខ្លះមានយកដំណើរគតិមួយមកតែនិពន្ធជារឿង
អ្នកនិពន្ធជ្រើសយករឿងក្នុងទសជាតក ឬជាតកបែបបាលី
យកមកច្នៃប្រឌិតមកផ្សំជាគំនិតជំនឿ បញ្ហារស់នៅប្រកបដោយសេចក្តីសុខ
និងបញ្ហារស់នៅប្រកបដោយសេចក្តីទុក្ខ ដែលព្រឹត្តិការណ៍ជំរុញឲ្យ
គេឃើញមានរឿងព្រេង ដែលទាក់ទងទៅនឹងជីវភាពរស់នៅ ក្នុងសង្គមរឿង
និងរឿងព្រេងដែលទាក់ទងទៅនឹង ហេតុអច្ឆរិយផ្សេងៗដូចជា៖
ពួកទេវតា ខ្មោច យក្ខ គន្ធាន់ គន្ធុប ប្រេត តេរច្ឆាន អារក្ខ អ្នកតា ឬមនុស្ស ចេះមន្តអាគមន៍ ហោះហើរ ខ្លាំងពូកែ មកនិពន្ធ ឬនិទាន។
២. សង្ខេបរឿង និងរាយតួអង្គ
២.១. សង្ខេបរឿង
កាលកន្លងទៅហើយ
មានព្រះមហាក្សត្រមួយព្រះអង្គ ព្រះនាមព្រហ្មទត្តសោយរាជនៅ ក្រុងពារាណសី
(ឯកសារខ្លះបញ្ជាក់ថា ឲ្យតែឈ្មោះក្រុងពារាណសីហើយ ក្នុងនោះក្រុងពារាណសី
គឺជាស្តេចធំលើលោក ឬហៅថាស្តេចចក្រក្រវាឡ ដែលមាននគរ១០១ជាចំនុះ)
មានអគ្គមហេសីប្រកបដោយរូបស្រស់សោភា ព្រមទាំងមន្ត្រី យោធា
សមណព្រាហ្មណ៍ប្រកបដោយប្រាជ្ញាឈ្លាសវៃ។ ទ្រង់គ្រប់គ្រងដោយទសពិធរាជធម៌
អាណាប្រជានុរាស្ត្រប្រកបដោយសុខសន្តិភាព ពុំមានកើតកោលាហល
(គឺភាពវឹកវរក្នុងនគរ មានភាពអត់ឃ្លាន អត់បាយក្រហាយទៅ មានសង្រ្គាមជាដើម)
ក្នុងព្រះនគរឡើយ។ កាលនោះនៅក្នុងក្រុង មានមាណពម្នាក់ ជាអ្នកកំសត់ទុគ៌តរស់នៅ
នឹងពីរនាក់ប្តីប្រពន្ធ រីឯនាងប្រពន្ធវិញមានរូបស្រស់ សោភា
ជាទីពេចពិលរមិលមើលរបស់ជនផងទាំងពួង ប៉ុន្តែចិត្តកំណាញ់
ប្រទូស្តញាតិព្រៀងលានពុំចូលចិត្តឡើយ។
សម័យថ្ងៃមួយមាណពនឹងភរិយានាំគ្នាទៅជញ្ជាត់ត្រី
ឯកញ្ជើទៀតសោតធ្លុះត្បិតនាង ប្រពន្ធពុំចេះជួយថែរក្សា ពេលដែលប្តីជញ្ជាត់
បានត្រីដាក់ចូលរមែងចេញតាមប្រហោងនោះទៅ។ លុះជញ្ជាត់យូរៗទៅ ក៏ជិតដល់សំពៅធំមួយ
នាយភេត្រានឹងភរិយាមើលពីលើសំពៅមកឃើញ កញ្ជើធ្លុះនាងភរិយា
នាងអ្នកជាប្រពន្ធម្តេចមិនយកអីចុកកុំឲ្យលេច ឮដូច្នោះ ប្តីនាងក៏ក្រោធខឹង
ហើយដេញនាងឲ្យចុះទៅនៅជាមួយមាណពនោះ នាយសំពៅក៏ព្រមបបួលដូរប្រពន្ធគ្នា។
នាងជាប្រពន្ធថ្មីរបស់មាណពនោះ ក៏កាន់កញ្ជើដើរទៅរកអ្វីមកចុក
កុំឲ្យលេចរួចត្រីដែលជញ្ជាត់បាន រួចក៏ដើរតាមប្តីរហូតទៅ។ ពេលត្រឡប់មកផ្ទះវិញ
នាងក៏ចាត់ចែងឲ្យប្តីយកត្រីទៅជូនញាតិព្រៀនលាន អ្នកជិតខាងសឹងឆ្ងល់គ្រប់គ្នា
ព្រោះចៅមាណព និងប្រពន្ធពុំដែលមានចិត្តសប្បុរសឡើយ។ លុះពូកគេទៅលេងផ្ទះមាណព
ទើបដឹងថា មាណពបានប្រពន្ធថ្មី ប្រកបដោយលក្ខិណា។ ថ្ងៃមួយ
មាណពចូលទៅក្នុងព្រៃដើម្បីកាប់អុស លុះរែកត្រឡប់មកវិញប្រពន្ធឃើញថា
ឈើនោះសុទ្ធតែឈើមានតម្លៃ ក៏ឲ្យប្តីទៅកាប់ចងបាច់ទុកឲ្យបានច្រើន
នឹងអាលជូលរទេះជិតខាងឲ្យដឹកគរទុក។ ពេលអ្នកដើរសំពៅរកទិញ
នាងក៏លក់បានសម្បត្តិជាច្រើន ហើយក៏រៀបចំធ្វើផ្ទះយ៉ាងធំជូលខ្ញុំបម្រើ។
ឯប្តីនោះ ក៏បាននៃស្គាល់ចៅដដៃ ចៅព្រះ ចៅឃ្លាំង ស្គាល់ពញាជាដើម។
ថ្ងៃមួយនាងស្រដីនិងប្តីថា
នាងចង់ឲ្យប្តីនាងរៀនរត់ឲ្យបានរហ័សដូចចិត្តប៉ងប្រាថ្នា ប្តីក៏ធ្វើតាម
ហើយក៏រត់រហូតទល់តែលេងហត់។ ប្រពន្ធឃើញថា
ប្តីរបស់ខ្លួនបានរត់បានលឿនមានកម្លាំងបរបូរណ៌ហើយ ក៏នាំទៅជូបនិងមន្ត្រី
ដើម្បីឲ្យប្តីបានទៅបម្រើព្រះមានក្សត្រ។
នាកាលថ្ងៃមួយព្រះមាហាក្សត្រទ្រង់ប្រាប់ ឲ្យពលសេនារៀបគ្រឿងបណ្តាកា
ព្រោះព្រះអង្គចង់ទៅប្រពាត់ព្រៃព្រឹក្សា។
ចៅមាណពក៏ប្រាប់ប្រពន្ធរៀបចំអាហារដើម្បីចូលរួមដង្ហែរព្រះរាជា។
ឯនាងប្រពន្ធក៏រៀបចំឲ្យប្តី និងផ្ចិតផ្ចង់ក្រយាសម្រាប់ព្រះមាហាក្សត្រ
នាងគិតថា ព្រះមាហាក្សត្រនឹងឃ្លាតពីមន្រ្តីទាំងឡាយ
មានតែមាណពម្នាក់ប៉ុណ្ណោះដែលទៅទាន់។ លុះព្រះឡើងពួកពលសេនា
ក៏រៀបចំដង្ហែរព្រះអង្គ ទ្រង់ក៏បរអស្សពាហ៍លឿនកន្លង
លុះដល់ដើមជ្រៃស្តេចក៏បញ្ឈប់អស្សពាហ៍ ទ្រង់ក៏ទតមើលពុំឃើញមាននណាកក្រៅពីមាណព
ទ្រង់សន្មត់នាមថា ចៅមាយើង។ លុះថ្ងៃពេកទ្រង់ឃ្លានក្រយា ក៏ប្រាប់ទៅមាយើង
ថាមន្ត្រីទាំងឡាយ បែកខ្ញែកគ្នាពុំដឹងទៅទីណា ចៅមាយើងក៏ទូលទៅថា
មានក្រយាសម្រាប់ព្រះអង្គ លុះទ្រង់សោយហើយក៏បានលាន់មាត់
សរសើរដល់ប្រពន្ធចៅមាយើង ជាស្រីប្រកបដោយលក្ខិណាចេះរៀបចំទុកដាក់ឲ្យប្តី
និងបំរុងក្រយាសម្រាប់យើងទៀត។ លុះទ្រង់សោយហើយក៏បាន ផ្ទុំលើផ្លូវមាណព
ហើយទ្រង់ថានិងនិទានរឿងមួយឲ្យមាណពស្តាប់
ពុំទាន់និងនិទានផងព្រះអង្គក៏ផ្ទុំលក់បាត់ទៅ។ កាលនោះមានទេវតារក្សាដើមជ្រៃ
ឮថាស្តេចទ្រង់និទានរឿងឲ្យមាយើងស្តាប់ ក៏បបួលគ្នាមូលមីរលើដើមជ្រៃ
លុះយល់ស្តេចនិន្រ្ទាលង់លក់ ទេវក៏ក្រោធខឹងនិងសេ្តចព្រហ្មទត្ត ថាមុសាវាត
ពុំកាន់ពាក្យសត្យ។ ក៏គិតគ្នាថា នឹងកាច់មែកជ្រៃទម្លាក់សង្កត់
ស្តេចឲ្យបង់ព្រះជន្មជីវី បើពុំបានពេលនេះទេ ស្តេចយាងទៅដល់បុរី
និងកាច់ក្លោងទ្វារសង្កត់ឲ្យក្ស័យ បើឆ្លងផុតទៀត ពេលយប់និងកាឡាជាសត្វពស់
ទៅចឹករហូតដល់ក្រឡាព្រះបន្ទំ។ ឮដូច្នោះចៅមាយើងក៏ដាស់ស្តេច
ហើយក៏បាននាំព្រះអង្គឆ្លងផុតដំណាក់កាលទាំងបី ដំណាក់កាលចុងក្រោយនេះ
ពេលដែលសម្លាប់ពស់រួចហើយ ឈាមរបស់វាក៏ខ្ទាត់ទៅប្រឡាក់ដល់ព្រះ ថនាព្រះទេពី
ចៅមាយើងគិតថា បើដាល់ក្រឡាបន្ទំយល់ពុំគួរ បើយកដៃជូតពុំជា
រួចហើយក៏យកខ្មោចពស់ទៅដាក់ក្រោយក្រឡាបន្ទំ
ហើយលិទ្ធឈាមដែលប្រឡាក់សុដន្យក្សត្រី នាងក៏ភ្ញាក់ឡើង ក៏ដាស់ព្រះភូមី
ហើយបា្រប់ថា ចៅមាយើងយកអណ្តាតមកលិទ្ធដោះរបស់ខ្លួន
ស្តេចព្រហ្មទត្តស្តាប់ប៉ុណ្ណោះហើយ ក៏ក្រេវក្រោធពេកក្រៃ មិនបានជាគិតវែងឆ្ងាយ
ក៏បញ្ជាឲ្យពេជ្ឈឃាត ចាប់ចៅមាយើងយកទៅប្រហាជីវិតទាំងយប់
ប៉ុន្តែមានការរារាំងពីឆ្មាំទ្វារទាំងបួនទិស ព្រោះថា
ច្បាប់នគរមិនអាចយកមនុស្ស ទៅប្រហារជីវិតទាំងថ្ងៃមិនទាន់រះបានទេ
ឆ្មាំទ្វារនិមួយៗក៏បានប្រាប់ពន្យល់ហេតុផលជាច្រើនដល់ពេជ្ឈឃាត
ដើប្បីកុំឲ្យពេជ្ឈឃាតប្រហារជីវិតចៅមាយើង
ហើយធ្វើឲ្យស្តេចទ្រង់សោយស្តាយជាក្រោយ។ និយាយពីស្តេចព្រហ្មទត្តវិញ
កាលដែលតើនឡើង ហើយក៏រឿងសព្វគ្រប់ឃើញថា ចៅមាយើងមានគុណលើព្រះអង្គក្រាស់ក្រៃ
ក៏ទ្រង់ត្រាសបញ្ជាឲ្យអាមាត្យរត់ទៅតាមពេឃ្ឈឃាតនោះ
ហើយក៏បានទៅទាន់ដំណើរពេជ្ឈឃាតនៅទ្វារទិសឧត្តរ ហើយក៏នាំចៅមាហើយត្រឡប់មកវិញ។
ស្តេចព្រហ្មទត្តតា្រសសួរចៅមាយើង ហើយក៏ដឹងរឿងរ៉ាវសព្វគ្រប់ទាំងអស់
ស្តេចព្រហ្មទត្ត ក៏បានសុំខមាទោសចៅមាយើង
ហើយទ្រង់សូមឲ្យចៅមាយើងកុំខឹងនិងព្រះអង្គ
ហើយក៏ប្រទានសក្កិយលដល់ចៅមាយើងបានសមរម្យ ហើយចៅមាយើង
ក៏បានរស់នៅជាមួយភរិយាយ៉ាង សុខសាន្ត។
ថ្លែងពីនាយសំពៅ
កាលដែលបានដូរប្រពន្ធហើយ ហេតុតែនាងប្រពន្ធជាស្រីខាតលក្ខណ៍
មិនជួយធ្វើការរកស៊ីអ្វីសោះ គិតតែពីចាយវាយពេលដែលកូនជុះអាចម៍ ជុះនោមនាង
មិនយកទៅលាងទេ នាងតែងតែហែកហូលព្រែថ្មីៗជូតហើយ ក៏បោះចោលគ្មានស្តាយស្រណោះ
មាសប្រាក់ធ្លាប់មានក៏ត្រូវរលាយសាបសូន្យអស់ រហូតដល់លក់សំពៅចាយទៀត។
លុះអស់ប្រាក់ពីខ្លួនទាំងពីនាក់ប្តីប្រពន្ធ បានដើរពរកូនសុំទានគេ។
ដើរសុំយូរៗទៅក៏បានទៅដល់ផ្ទះ ចៅមាយើង នាងភរិយាឃើញហើយ ក៏ហៅឲ្យទានដូចសព្វមួយដង
ហើយក៏ស្គាល់ថាជាក់ថា អាឌិតប្តីរបស់ខ្លួនធ្លាប់ជានាយសំពៅ
ហេតុម្តេចចុះឥឡូវក៏សុំទានគេទៅវិញ។ ចំណែកបុរសជាអាឌិតស្វាមីឃើញដូចនោះ
ក៏អៀនខ្មាស់ក៏នាំប្រពន្ធកូនគេចទៅឆ្ងាយបាត់ទៅ។
២.២. រាយតួអង្គ
មាណពកំសត់ ក្រោយមកស្តេចឲ្យនាមថា ចៅមាយើង ក្លាយជាអ្នកមានសក្កិធំ ក្នុងព្រះរាវាំងស្តេចព្រះបាទព្រហ្មទត្ត។
ប្រពន្ធមាយើង គ្មានឈ្មោះទាំងពីនាក់
នាយសំពៅ គ្មានឈ្មោះ ក្រោយមកក្លាយជា ស្មូមយាចក
ព្រះមហាក្សត្រ ព្រះមានព្រះបាទព្រហ្មទត្ត សោយរាជនៅនគរ ពារាណសី
ព្រះទេពីព្រះបាទព្រហ្មទត្ត គ្មានឈ្មោះទេ
ឆ្មាំទ្វារទាំងបួន គ្មានឈ្មោះទេ
អាមាត្យ គ្មានឈ្មោះ
ពេជ្ឈឃាត គ្មានឈ្មោះហៅទេ
៣. សិក្សាអត្ថន័យរបស់រឿង
៣.១. ប្រធានរឿង
បង្ហាញពីសុភាសិត៖ សំណាព្យយោងដីស្រ្តីយោងបុរស
នាងរត់រកនាក់ មីខាតលក្ខណ៍រត់រកអាកំបាក់ទន្សា។
នៅត្រង់ចំនុចនេះហើយ
ដែលនាយសំពៅសម្រេចិត្តដូរប្រពន្ធធ្លាប់តែ រកស៊ីមានបានជាមួយគ្នា
ភ្លេចគិតពីអនុស្សាវរីយ៍ជាមួយគ្នាកន្លងមក។
ទីបំផុតធ្លាក់ខ្លួនក្រដោយសារប្រពន្ធជាស្រីកញ្ជើធ្លុះខាតលក្ខណ៍មិនចេះជួយសន្សំទ្រព្យសម្បត្តិ
និងក្នុងការចាយវាយទ្រព្យសម្បត្តិឲ្យបាន ត្រឹមត្រូវរហូតដល់ដើរសុំទានគេ។
ក្នុងរឿង គេសិទ្ធនាមឲ្យថា ស្រីខាតលក្ខណ៍។ ផ្ទុយមកវិញ
ឯចៅមាយើងប្រពន្ធមកក៏ដូចត្រូវឆ្នោត១០០០ពាន់លានដើម
ដោយសារប្រពន្ធថ្មីនាងចេះសព្វគ្រប់ ទាំងប្រាជ្ញាឈ្លាសវៃ
ទាំងការចាយវាយទ្រព្យសម្បត្តិ និងចេះជួយយកអាសារញាតិរបស់មាណព
និងរាប់អានអ្នកជិតខាង រហូតដល់បានស្គាល់អ្នកតូចអ្នកធំ
ហើយក៏បានចូលទៅបម្រើព្រះរាជាផង ក្នុងរឿងគេប្រនាមឲ្យថា ស្រីគ្រប់លក្ខណ៍
ដែលអ្នកទាំងឡាយប្រថ្នាចង់បាន។
៣.២. មូលបញ្ហារឿង
មូលបញ្ហារឿង វិលជុំវិញបញ្ហាន័យរបស់រឿង៖
ភរិយាគ្រប់លក្ខណ៍
ពេលប្តីចេញទៅណាមកណាតែងតែ រៀបចំទុកដាក់ឲ្យប្តី
និងប្រាប់ពីដំណើរណែនាំរបស់ប្តី ទំនុកបម្រុងបាយទឹក នំចំណី សម្រាប់ស្វាមី
គ្រប់កាលៈទេសៈទាំងអស់។
ការគោរពពាក្យសច្ចៈ
ការប្រកាន់ពាក្យសច្ចៈ ជាគុណធម៌មួយបែបមិនអាចមើល រំលងបានព្រោះមនុស្សម្នាក់ៗ
បើគ្មានភាពសច្ចៈក្នុងខ្លួនទេ អាចទៅជាមនុស្សដែល នាក់ផងមិនសូវរាប់អាន
យ៉ាងណាមិញដូចស្តេចព្រហ្មទត្ត ទ្រង់នឹងនិយាយរឿង ឲ្យមាយើងស្តាប់
ប៉ុន្តែទ្រង់ក៏អស់កម្លាំងក៏ទ្រងផ្ទុំលក់ទៅ ធ្វើឲ្យអ្នកដែលចង់ស្តាប់
ដូចពួកទេវតាដើមជ្រៃ ក៏ក្រោធខឹង ហើយរិះរកវិធីផ្សេងៗដើម្បីសម្លាប់ព្រះអង្គ។
ការតបគុណ មិនមែនជាការសងគុណទេ
ការតបគុណដល់អ្នកមានគុណ ឬនណា ម្នាក់ដែលមានគុណដល់ខ្លួន
ជាការប្រសើរក្រាស់ក្រៃ។ ក្រោយខឹងសម្បារួច ពេលស្តេចនឹកឃើញគុណរបស់ចៅមាយើងវិញ
ស្តេចព្រហ្មទត្តក៏ទ្រង់ទទួលកំហុស ហើយសូមខមាលទោសពីចៅមាយើង
ហើយតាំងចៅមាយើងជាមន្ត្រីធំ រស់នៅជាសុខសាន្តជាមួយភរិយា។
ជាចុងបញ្ចប់នៃរឿង
អ្នកនិពន្ធបានឲ្យតួអង្គបាននូវលទ្ធផលផ្សេងគ្នា នាយសំពៅ
ធ្លាប់តែមានទ្រព្យសម្បត្តិថ្កើងថ្កាន ពេលបានប្រពន្ធខាតលក្ខណ៍មកក៏ ហិនហោច
ទ្រព្យសម្បត្តិរហូតដល់ដើរសុំទានគេ។ ឯមាណពកំសត់
ក្លាយជាអ្នកមានទ្រព្យស្តុកស្តម្ភ
ហើយក្លាយជាមន្ត្រីធំក្នុងព្រះរាជវាំងទៀតផង។
៣.៣. គំនិតទូទៅរបស់រឿង
ផ្ទៃរឿងទាំងមូលមានលើកឡើងពីចរិយាសម្បត្តិ
អត្តចរិត និងមាយាទស្ត្រីដែលនាំឲ្យ គ្រួសារមានការរីកចម្រើន
នាំមកនូវសុភមង្គល ឬអពមង្គលនោះ ដោយសារស្ត្រីនេះឯង។ តួយ៉ាង
សាច់រឿងបានបង្ហាញតួអង្គស្រីគ្របលក្ខណ៍ ដែលនាំចម្រើនដល់គ្រួសារ
រីឯស្ត្រីខាតលក្ខណ៍
ជាអ្នកបង្ហិតបង្ហោចទ្រព្យសម្បត្តិពីមានរហូតដល់ក្រខ្សត់ដើរសុំទានគេ។
មួយវិញទៀត គំនិតរបស់
រឿងបានបង្ហាញឲ្យយើងពីការគោរពពាក្យសច្ចៈរបស់ព្រះបាទព្រហ្មទត្ត
ជាហេតុនាំឲ្យទេវតារក្សា ដើមជ្រៃខឹងសប្បាហើយប្រើវិធីច្រើនបែបយ៉ាង
ក្នុងបំណងសម្លាប់ស្តេចឲ្យក្ស័យជីវិត តែបាន
មាយើងជួយជួយផុតពីគ្រោះដល់អាយុជីវិតនេះ។ តែការសង្រ្គោះជីវិតចុងក្រោយ
មាយើងត្រូវ
ព្រះអង្គបញ្ជាឲ្យអាមាត្រយកមាយើងទៅប្រហារជីវិតទាំងយប់អធ្រាត្រទៅវិញ
ដោយព្រះអង្គពុំពិចារណារកហេតុផល។ ឯមាយើងនោះសោត
ក៏មិនបានថ្លែងការពិតទូលព្រះអង្គ
ប៉ុន្តែមានការរារាំងពីឆ្មាំយាមទ្វារនគរទាំង៤
ព្រោះច្បាប់ព្រះរាជវាំងសម្លាប់អ្នកទោសទាំង ពេលយប់ពុំមានទេ។
ចុងបញ្ចប់ព្រះអង្គមានការសោកស្តាយជាខ្លាំងនូវកំហុសឆ្គងរបស់ព្រះអង្គ
ដោយពុំបានពិចារណាសួរនាំរកហេតុផលចំពោះមាយើង ដោយឃើញគុណរបស់មាយើងធំកន្លង
ព្រះអង្គក៏ប្រទានយសសក្កិជាមន្ត្រីដល់មាយើង មាយើងក៏រស់នៅជាសុខជាមួយភរិយាតទៅ។
៣.៤ សិក្សាអត្ថន័យ
រាល់ស្នាដៃអក្សរសិល្ប៍សុទ្ធតែឆ្លុះបញ្ចាំងពីតថភាពសង្គម។
រឿងមាយើងជាយើង ជាភេទស្នាដៃអក្សរសិល្ប៍ប្រជាប្រិយ
ដែលតំណាលតៗគ្នាធ្វើឲ្យអ្នកស្រុកអ្នកភូមិមួយចំនួនធំ មានការចងចាំសាច់រឿងហើយ
តែងតែនិយាយតៗមកដល់កូនចៅបាន ក៏ដោយសារតែស្នាដៃរឿងនិទាននោះ
បង្កប់ទៅដោយអត្ថន័យជ្រាលជ្រៅ មានខ្លឹមសារសម្រាប់អ្នកស្តាប់
និងចេះចងចាំរឿងនេះ។ ដោយមូលហេតុនេះ
យើងជាអ្នកសិក្សាបានខំសំរិតសម្រាំងលើកយកមកវិភាគទៅលើ អត្ថន័យទាំង
មូលនៃរឿងដែលមានចំណុចដូចខាងក្រោម៖
កង្វះខ្វះភក្កី និង អំណាចផ្តាច់ការ
យើងបានបកស្រាយ
នៅទំព័រខាងដើមរួមហើយថា បើពិនិត្យលើអត្ថរូបនៃបទកាព្យដែល
តាក់តែងឡើងរឿងមាយើងនេះ ប្រហែលជាកើតមានឡើងនៅក្រោយសម័យអង្គរ ពោលគឺប្រហែល
ជានៅសតវត្សទី១៧-១៨នេះប៉ុណ្ណោះ ហើយតាមប្រវត្តិសាស្ត្រយើងជ្រាបហើយ
ថាសតវត្សនេះ គឺជាសតវត្សនៃរបបសក្កិភូមិ ពោលគឺរបបផ្តាច់ការ តាំងពីថ្នាក់កំពូល
មានស្តេច មន្ត្រី ប្រជាជន រហូតដល់ថ្នាក់ក្រោម ម្តាយ កូន ប្រពន្ធ។
ដោយឡែកស្នាដៃ រឿងមាយើងបានបង្ហាញពីភាពផ្តាច់ ការរបស់ស្វាមី
ទៅលើភរិយាស្លូតត្រង់មួយរូប តួយ៉ាងបានបង្ហាញតាមរយៈនាយភេត្រា
និងភរិយាស្ត្រីគ្រប់លក្ខណ៍នេះឯង។ ក្នុងរង្វង់គ្រួសារដ៏តូចមួយប្តីជា
អ្នកកាន់អំណាចរំលោភបំពានលើសិទ្ធភរិយាទាំងស្រុង។
បណ្តើមសាច់រឿង
ក៏បានពន្លេចឡើងឃើញនូវ ការដោះដូរប្រពន្ធគ្នា រវាងនាយភេត្រា និងចៅមាណព
ហើយទង្វើនេះក៏បញ្ជាក់ឲ្យឃើញពីភាពខ្វះភក្តីភាពរវាងប្តី និងប្រពន្ធ
ដែលដំណើរការនេះហើយ បានជាប្រទេសខ្លះបញ្ញាតិជាច្បាប់ឡើង។
តាមដំណើរដើមទងនៃសាច់រឿង
តួអង្គមាយើងជាអ្នកក្រក្សត់ ហើយមានប្រពន្ធស្រស់សោភា ជាស្រីកញ្ចើឆ្លុះ
គ្មានភក្តីភាពចំពោះប្តី បែរសម្លឹងឃើញទ្រព្យសម្បត្តិមហាសាលរបស់នាយសំពៅ
ទៅវិញ។ ចំណែកនាយសំពៅដែលមានប្រពន្ធជាស្រីគ្របលក្ខណ៍ តែមានរូបសម្បត្តិសោភា
បែរជាមានចិត្តងាករេផិតក្បត់ ហើយបានសុំមាណពដូរប្រពន្ធគ្នា
ដោយគ្រាន់តែយកលេសបន្តិចបន្ទួច ត្រង់ប្រពន្ធខ្លួនចំអន់ឲ្យ
ប្រពន្ធមាយើងដែលកំពុងកាន់កញ្ជើធ្លុះ ដើរជញ្ជាត់ត្រីក្រោយប្តីថា
“នាងជាប្រពន្ធមេចមិនយកអីមកចុកកុំឲ្យលេច”។ ខណៈនោះនាយសំពៅក៏ក្រោធខឹង
ហើយដេញនាងឲ្យចុះពីសំពៅ ទៅនៅជាមាយើងហើយខ្លួននិងដូរយកប្រពន្ធមាយើង
ឲ្យមកនៅលើសំពៅវិញ។ ឯចៅមាយើង ក៏យល់ព្រមតាម នាយសំពៅ ដោយគ្មានការអៀនខ្មាស់
ការគិតពិចារណាវែងឆ្ងាយអ្វីឡើយ។
ទាំងនេះ បានបង្ហាញដូចខាងក្រោមនេះ៖
• នាងនាយភេត្រា ស្រដីទៅថា នាងជញ្ជាត់នោះ ម្តេចពុំគិតធ្វើ
កញ្ជើនាងធ្លុះ យកអ្វីមកចុក សោះវាលេចបាន។
• ក្សិណនោះនាយសំពៅ ក្រោធក្រៃថាទៅ និងភរិយាប្រាណ
អីចេះដូច្នេះ មិនចុះទៅថ្កាន កាន់កញ្ជើបាន ជាប្រពន្ធវា។
• អញនឹងប្តូរយក ប្រពន្ធវាមក នៅលើភេត្រា ជាប្រពន្ធអញ ។
• មាណពកំសត់ ស្តាប់យលទាស់បទ ពុំហ៊ានសាសង នាយនោះរែងរួន
ផ្ទួនៗច្រើនដង ថាហើយថាផង ជាច្រើនភាសា។
• ទើបមាណពនោះ ថាតាមចំពោះ ចិត្តអ្នកហោងណា ខ្ញុំជាអ្នកហោច
ស្រមោចកំព្រា ឥតបើនឹងថា ទាស់ទែងសេចក្តី ។
ផ្អែកតាមភស្តុតាងខាងលើ
បានបង្ហាញឲ្យឃើញអំពី ការប្រើអំណាចផ្តាច់ការក្នុងនាមជាប្តី
មានសិទ្ធអំណាចលើប្រពន្ធទាំងស្រុង។ តាមការពិតការប្តូរប្រពន្ធទៅវិញទៅមកនេះ
ពិតជាមិនអាចកើតមានទេនៅក្នុងសង្គមខ្មែរនាសម័យនោះ។ ដូចនេះ
ក្នុងរឿងនេះការប្តូរប្រពន្ធគ្នាគ្រាន់តែជា គំនិតច្នៃ ប្រឌិតលើកឡើង
ដើម្បីលាតត្រដាងឲ្យឃើញរៀងមក។ ដូចនេះ ក្នុងរឿងនេះ
ការប្តូរប្រពន្ធគ្នាគ្រាន់តែ ជាគំនិតច្នៃប្រឌិតលើកឡើង
ដើម្បីលាតត្រដាងឲ្យឃើញក្នុងបំណងរិះគន់
និងថ្កោលទោសរាល់អំពើផ្តាច់ការក្នុងសង្គមសក្កិភូមិតែប៉ុណ្ណោះ។
យើងងាកមកមើលសង្គមខ្មែរបច្ចុប្បន្ន រឿងប្តូរប្តីប្រពន្ធ ពិតជាមាន
តែរឿងមួយនោះកម្រណាស់ អាចថាស្ទើរតែគ្មានក៏បាន។
តើទង្វើនេះសង្គមខ្មែរឲ្យតម្លៃដែរឬយ៉ាងណា?
ធាតុពិតជាក់ស្តែងការប្តូរប្រពន្ធរវាងនាយភេត្រា និងចៅមាណពក្រៅពី
អំណាចផ្តាច់ការ ក៏បានបង្ហាញឲ្យឃើញពីភាពមិនស្មោះត្រង់របស់នាយសំពៅ
និងភាពគ្មានទំនូលខុសត្រូវជាប្តីដែលដែលមានកាតព្វកិច្ចក្នុងការគ្រប់គ្រងគ្រូសារ
ផ្តល់ភក្តីភាព ជំនឿទុកចិត្តចំពោះប្រពន្ធកូនបែរទៅជាមានចិត្តសាវ៉ា។
ឯមាយើងផ្ទាល់ក៏គ្មានទំនូលខុសត្រូវ លើខ្លួនឯងដែរ
គ្រាន់តែនាយសំពៅបបួលដូរប្រពន្ធក៏ដូរភ្លាម ខ្វះការពិចារណា។
បង្ហាញឲ្យឃើញថានាយមាយើងក៏គ្មានភក្តីភាពចំពោះប្រពន្ធខ្លួន។
ប្រពន្ធក៏ព្រមល្មមទទួលយកប្តីថ្មី នាយភេត្រាត្រេកអរយ៉ាងខ្លាំង
ហើយក៏បើកសំពៅយាតត្រាទៅបាត់ទៅ ។
និយាយសរុបមក
នាយសំពៅជាប្តីអាងអំណាច
ឯមាយើងនិងប្រពន្ធសុទ្ធតែជាមនុស្សដែលគ្មានទំនួលខុសត្រូវលើខ្លួនឯងធ្វើឲ្យបាត់តម្លៃជាមនុស្ស
ខ្វះភក្តីភាព ជាមនុស្ស អសមត្ថភាព មិនតទល់មិនប្រឈមមុខនិងបញ្ហាកើតឡើង
មិនព្រមរិះរកវិធីដោះស្រាយ ដោយសន្តិវិធី បែរជាយកវិធីដោះស្រាយដោយងាយៗ
ពោលគឺលេងល្បែងដោះដូរប្រពន្ធ គ្នាប្រៀបដូចជាដោះដូរឥវ៉ាន់នៅតាមផ្សារ។
ទង្វើបែបនេះ ជាទង្វើដែលសង្គមខ្មែរមិនឲ្យតម្លៃទេ លើកតម្កើងនោះទេ
ព្រោះវាធ្វើឲ្យអាប់ឱនកិត្តិយសដល់ខ្លួនឯងនិងសង្គមទៅវិញទេ។
នេះជាប្រការគូរឲ្យយើងវៀរចាក និងមិនគួរយកតម្រាប់តាមឡើយដើម្បីលើក
សេចក្តីថ្លៃថ្នូរដល់សង្គម ជាតិទាំងមូល។
ចរិយាសម្បត្តិស្ត្រី
ពាក្យថា គុណសម្បត្តិមួយម៉ាត់ធំធេង
ទូលំទូលាយគួរជាទីប្រថ្នាចង់បាននៃ មនុស្សគ្រប់រូបនៅលើលោកនេះ។ យ៉ាងណាម៉ិញ
ស្នាដៃអក្សរសិល្ប៍រឿងមាយើង បង្កប់់នូវ តម្លៃខ្ពងខ្ពស់
និងលើកម្ពស់ស្ត្រីតាមរយៈ ទង្វើជាក់ស្តែងនានារបស់ប្រពន្ធទីពីរ របស់មាយើង។
តាមរយៈសាច់រឿងមានពន្លេច ឲ្យឃើញពីចរិក ប្ញកពារ អាកប្បកិរិយាមារយាទ ដ៏ស្រគត់
ស្រគុំរបស់ប្រពន្ធទីពីររបស់មាយើង។ នាងជាភរិយាចេះ រៀបចំទុកដាក់ សន្សំសំចៃ
អត់ធ្មត់ តស៊ូជំនះគ្រប់ឧបស័គ្គទាំងពួង។ ជាសេសស្រ្តីមួយរូប ដែលមានកំនិតច្នៃ
ប្រឌិតខ្ពង់ខ្ពស់ ក្នុងការងាររកស៊ីជូញដូរផ្សេងៗ ដើម្បីចម្រើនដល់គ្រួសារ
ហើយគួរជាទីរាប់អាននៃញាត់ ជិតខាងទៀតផង។ ជាក់ស្តែងក្រៅពីជញ្ជាត់ត្រី
ជាមួយប្តី នាងមានគំនិតមួយ ពោលគឺឲ្យប្តីនាងដើររកកាប់អុសក្នុងព្រៃ។ លុះឃើញថា
អុសដែលកាប់បាននោះ សុទ្ធតែជាក្រស្នាក្លាំពាក់ ជាប្រភេទឈើមានតម្លៃថ្លៃ
អាចលក់ឲ្យឈ្មួញ នឹងបានប្រាក់ចំណូលច្រើន សម្រាប់គ្រួសារផងនោះ
នាងក៏បានតឿនប្តីឲ្យទៅកាប់បន្ថែមឲ្យបានច្រើន ដោយជួលរទេះគោអ្នកជិតខាង
ដឹកយកមកទុកនៅឯផ្ទះ ចាំពេលនាយសំពៅមកដល់នឹងលក់ឈើ ដល់នាយសំពៅ។ ហេតុតែ
នាងឆ្លាតវៃដឹងពីប្រភេទឈើមានតម្លៃទាំងនោះ
ម្យ៉ាងនាងនាងធ្លាប់ជាប្រពន្ធនាយសំពៅ ដែលជាអ្នករកស៊ីតាមសំពៅកាលពីមុន
ធ្វើឲ្យនាងស្គាល់ឈើដែលមានតម្លៃ មិនអាចឲ្យនាយសំពៅបោកបានឡើយ។
ដូចមានបញ្ជាក់ក្នុងក្នុងសាច់រឿង៖
• ទើបនាងឆ្លាស់ឆ្លើយ ថាអ្នកប្តីអើយ ឈើនេះឈើជា
សឹងមានតម្លៃ ក្លាំពាក់ក្រស្នា អស់អ្នកភេត្រា
គេទិញយកទៅ។
• ឈើនេះខ្ញុំស្គាល់ ជាក់ឥភិភាល់ អស់អ្នកសំពៅ
គេទិញមិនលែង ខ្ញុំឯងឃើញនៅ គេទិញនាំទៅ
ស្រុកចិននាយណា ។
ត្រង់ចំនុចនេះបញ្ជាក់ឲ្យឃើញថា
ប្រពន្ធមាយើងជាស្រ្តីមានគំនិតឆ្លាតវៃ ក្នុងការជួញដូរ
ហើយថែមទាំងចេះរៀបចំទុកដាក់ទៀតផង។ ភាពឆ្លាតវៃរបស់នាងអាចឲ្យនាង
រកប្រាក់ចំណូលសម្រាប់គ្រូសារបានយ៉ាងច្រើន ជំរុញឲ្យជីវភាពគ្រូសារពីក្រខ្សត់
ពីអ្នកដើរជញ្ជាត់ត្រី
មកជាអ្នកមានធនធានរហូតបានសង់ផ្ទះយ៉ាងធំស្រណុកនិងមានជីវភាពយ៉ាង ថ្កុំថ្កើង
មានខ្ញុំបម្រើឆ្វេងស្តាំ។ ទង្វើរបស់ប្រពន្ធទីពីរ មាយើង
ចាត់ទុកជាគំរូល្អសម្រាប់នារីទាំងឡាយ។ ទន្ទឹមជាមួយគ្នានេះដែរ
សាច់រឿងបានលាតត្រដាងពីគុណសម្បត្តិរបស់ស្រ្តី ដែលមានសមត្ថភាព
ក្នុងការកសាងចូលរូមស្តារសង្គមគ្រួសារ។ តួយ៉ាងធាតុពិតជាក់ស្តែង
ស្ត្រីទាំងឡាយលើលោកបានបង្កើតនិងបន្សល់យ៉ាងច្រើនរាប់មិនអស់
ទាំងនេះដោយសារខិតខំប្រឹងប្រែង ដោយសុឆន្ទៈ ប្រកបដោយឧត្តមគតិដែលជាលទ្ធផល
គួរឲ្យនារីជំនាន់ក្រោយទាំងឡាយ មានមោទនភាព
ស្នងកិច្ចការទាំងឡាយដ៏មានប្រយោជន៍ទៅទៀត សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ
ឲ្យមានភាពរីចម្រើន ប្រកបដោយចីរភាព ព្រោះថាប្រទេសជាតិឈានទៅមុខមិនអាចខ្វះដៃគូ
ជាបេក្ខនារីឡើយ ដូចពាក្យចាស់បុរាណ ខ្មែរយើងបានពោលថា៖
“សំណាបយកដី ស្រ្តីយោងប្រុស”
“សម្លឆ្ងាញ់ដោយសារគ្រឿង គ្រួសាររុងរឿងដោយសារភរិយា”
“សូចស្លាប់បា កុំឲ្យស្លាប់មេ”
“សូវលិចទូកកណ្តាលទន្លេ កុំឲ្យភ្លើងឆេះផ្ទះ”។
លើសពីនេះតទៅទៀត
ផ្អែកតាមដំណើររឿងប្រពន្ធទីពីរ មាយើង ក្រៅពីស្វែងរក
ទ្រព្យសម្បត្តិបានថ្កុំថ្កើង និងសង់ផ្ទះយ៉ាងទូលំទូលាយ
សម្រាប់សម្រួលដល់ការរស់នៅ នាងនឹកឃើញគំនិតថ្មីមួយទៀត
ពោលគឺចង់ឲ្យប្តីខ្លួនមានកិត្តិយសបុណ្យសក្កិ អំណាច
រស់នៅក្នុងរង្វង់សង្គមដោយសេចក្តីថ្លៃថ្នូរមួយកំរិតទៀត។
ដោយមានផ្នតគំនិតយ៉ាងដូច្នេះហើយ នាងក៏ចាប់ផ្តើមជំរុញលើកទឹកចិត្តប្តី
ពោលគឺឲ្យមាយើងហាត់រត់ឲ្យស្ទាត់ជំនាញ ហើយឲ្យលឿនបំផុតដែលមនុស្សធម្មតា
មិនអាចធ្វើបាន។ ក្រោយពីការហាត់រត់បានសម្រេចដូចបំណងហើយ
នាងជាប្រពន្ធមាយើងបានទៅសុំចូលគាល់ស្តេចក្នុងព្រះបរម
រាជវាំងដើម្បីឲ្យប្តីរបស់ខ្លួន បានទៅបម្រើស្តេច។ វេលាកាលណាមួយ
ស្តេចមានបំណងចង់ទៅប្រពាតព្រៃ
ហើយបញ្ជាពួកសេនាទាំងឡាយរៀបចំគ្រឿងប្រដាប់ម្ហូបអាហារ ព្រមទាំងអស្សពាហ៍។
លុះវេលាព្រឹកមកដល់មាយើង ពូកសេនាទាំងឡាយចេញដំណើរដោយរត់
តាមអស្សពាហ៍របស់ព្រះអង្គ។ ព្រះអង្គបានបង្អោរសេះ យ៉ាងលឿន
ជាហេតុមិនអាចធ្វើឲ្យពលសេនាការពារពុំអាចរត់ទាន់ ដោយឡែកមានតែមាយើងម្នាក់គត់
ដែលមានថ្វីជើងរត់ យ៉ាងស្ទាត់ជំនាញ តាមព្រះអង្គទាន់រហូតដល់ព្រៃជ្រៅ។
លុះមកដល់ទីឋានជាទីមនោរម្យ
នៃការប្រពាតព្រៃស្រាប់តែព្រះអង្គទតពុំឃើញសេនាណាម្នាក់សោះ ក្រៅពីមាយើងដែល
ធ្វើឲ្យព្រះអង្គព្រួយហប្ញទ័យ ហើយនឹកស្មានថានឹងគ្មានក្រយាសម្រាប់សោយឡើយ។
តែផ្ទុយមកវិញ ជាភ័ព្វសំណាងរបស់ព្រះអង្គ មាយើងមានក្រយាត្រៀមសម្រាប់ស្តេចយ៉ាង
ឆ្ងាញ់ពិសា ព្រមទាំងមានម្លូស្លាសម្រាប់ព្រះអង្គទៀតផង។
ព្រះអង្គទតឃើញក៏សព្វព្រះទ័យ ហើយចាប់ផ្តើមសោយក្រយា។
បន្ទាប់ពីសោយក្រយារួចរាល់ ព្រះអង្គបានស្ងើចសរសើរ
ដល់ប្រពន្ធមាយើងដែលមានថ្វីដៃធ្វើម្ហូប អាហារ ដ៏មានរសឆ្ងាញ់ពិសា។
មួយវិញទៀត សសើរដល់ប្រពន្ធមាយើង ដែលចេះរៀបចំទុកដាក់គិតគួរដល់ព្រះអង្គនិងប្តីរបស់ខ្លួនយ៉ាង យកចិត្តទុកដាក់ និងប៉ិនប្រសប់ផង។
ដូចមានពាក្យខាងក្រោម៖
• ទើបនាងនារី ស្រដីនឹងប្តី ថាអ្នកសព្វថ្ងៃ ខ្ញុំចង់ឲ្យអ្នក រៀនរត់ឲ្យវៃ ឲ្យរត់ឆាប់ក្រៃ ដូចចិត្តចិន្តា ។
• ទឹកសោទពិសា អប់អស់ក្លិនផ្កា ពិដោរប្រពៃ
ស្តេចថានឹងចៅ រសពិសាក្រៃ ឱនាងគាប់ចៃ
ក្រមួនមាត់ផ្ចង់ ចេះរៀបឲ្យប្តី ។
• ស្តេចសោយស្លាទៅ មាយើងនោះនៃ មានសព្វគ្រប់ក្រៃ
ឥតខ្វះឡើយណា ទាំងទេពទារូ ក្រវាញក្លាពូ
ស្លាខ្ចីសោតណា៎។
• ក្រមួនមាត់ផ្ចង់ ព្រះអង្គសោយស្លា ហើយទើបត្រាសថា
ស្លាចៅនេះនៃ សព្វគ្រប់មានមិញ ដូចកលស្លាអញ
តែងឆីសព្វថ្ងៃ។
• ភ័ពអញឯងហើយ ចៅអើយគាប់នៃ អញបានអាស្រ័យ
ចៅសព្វគ្រប់ហោង ។
ជាការពិតណាស់នារស្នូលសំខាន់
ក្នុងការចូលរួមកិច្ចការទាំងឡាយ បម្រើគ្រូសារ សង្គមជាតិ
ចំណែកប្រពន្ធទីពីររបស់មាយើង ថ្វីត្បិតតែមិនបានចំណាយកម្លាំង មិនអស់ពី
ចិត្តពីថ្លើម តែនាងបានចំណាយកម្លាំងផ្នែកប្រាជ្ញាស្មារតី
ក្នុងការជំរុញប្តីឲ្យទៅបម្រើស្តេច ហើយឲ្យពញរអង្គ មានទំនុកចិត្តនិង
និងស្គាល់មាយើងកាន់តែស្និតស្នាល ពិសេសគឺគុណបំណាច់របស់មាយើង
ដែលធ្វើឲ្យព្រះអង្គមិនអាចបំភ្លេចបាន។ និយាយរួមលទ្ធផលទាំងនេះ
ដោយសារប្រពន្ធទីពីរ មាយើងជាអ្នកផ្តួចផ្តើម ឲ្យប្តីគិតវៃងឆ្ងាយរកផ្លូវ
ត្រួសត្រាយពីដំណើរជីវិត ទៅថ្ងៃអនាគតយ៉ាងត្រចះត្រចង់
ទាំងនេះធ្វើឲ្យស្ត្រីទាំងឡាយមានការស្ញុបស្ញែង និងគួរជាទីតម្រាប់តាម។
ស្វាមីផ្តើយលព្រះភរិយា
ស្នាដៃប្រជាព្រៃមិនត្រឹមតែបង្កប់តម្លៃអស្ចារ្យ
បែបតថភាពប៉ុណ្ណោះទេ ហើយថែមទាំងបង្កប់នៅអត្ថន័យយ៉ាងជ្រាលជ្រៅ
ផ្សារភ្ជាប់និងជីវភាព រស់នៅជាក់ស្តែង ក្នុងសង្គម
តួយ៉ាងក្នុងរឿងមាយើងនេះបានលាតត្រដាង ឲ្យឃើញពីតម្លៃស្ត្រី
ជានារីដែលមានឥទ្ធិពល ក្នុងគ្រូសារគឺនារីជាទីព្រឹក្សាយោបល់យ៉ាងសំខាន់
ជាអ្នកផ្ចង់គំនិតស្មារតីទំនុកបំរុង ជ្រុំជ្រេងប្តី។
យ៉ាងណាមិញសាច់រឿងមាយើងបានបង្ហាញពីចំនុចនេះដែរ ត្រង់ថា ប្រពន្ធទីពីរ
មាយើងចេះរកវិធីសាស្រ្តយ៉ាងណាឲ្យ មាយើងបានទៅជិតព្រះរាជា និងឲ្យមានឱកាសច្រើន
ក្នុងបំពេញកិច្ចការដែលជាប្រយោជន៍ធំធេងដល់ ព្រះអង្គ ដូចខណៈដែលព្រះអង្គបានសោយ
ក្រយារួចហើយទ្រង់ផ្តុំលក់លើភ្លៅមាណព ហើយមានព្រះបន្ទូលថា “ទ្រង់និងនិទានរឿង
មួយឲ្យមាណពស្តាប់” ពុំទាន់បាននិទានផងទ្រង់ក៏ផ្ទុំលក់ទៅ។ កាលនោះមានទេវតា
រក្សាដើមជ្រៃបានឮថាស្តេច នឹងនិទានរឿង ក៏បបួលគ្នាមូលមីរលើដើមជ្រៃ។
លុះស្តេចនិន្ទ្រាពុំមានបន្ទួល ទេវតារក្សារដើមជ្រៃទាំងនោះ
ខឹងក្រោធនឹងព្រះបាទព្រទត្តឥតឧបមា និយាយមុសា ពុំកាន់ពាក្យសត្យ។ ដូច្នេះ
យើងនឹងកាប់មែកជ្រៃទម្លាក់សង្កត់មហាក្សត្រឲ្យបង់ជីវី បើពុំបាន
សម្រេចពេលស្តេចទៅដល់បុរី យើងនឹងកាច់ខ្លោងទ្វាទម្លាក់ឲ្យក្ស័យ។ បើឆ្លងផុតទៀត
ស្តេចទៅដល់ក្រឡាបន្ទុំ យើងនឹងក្រឡាជាពស់ទៅខាំ។
ជាកុសលផលបុណ្យព្រះបាទព្រហ្មទត្ត
បណ្តាឲ្យព្រះអង្គឆ្លងផុតពីគ្រោះមហន្តរាយដល់ជន្មាជាស្ថាពរ។ នេះក៏ដោយសារតែ
គុណសម្បត្តិដ៏មហិមានៃមាយើង
និត្យនៅតាមជួយរក្សាការពារសង្រ្គោះព្រះអង្គទាន់ពេលគ្រប់គ្រា
ធ្វើឲ្យព្រះអង្គឆ្លងផុតនៅគ្រោះថ្នាក់ទាំងនេះ ដូចព្រះអង្គមានបន្ទួលថា
ជាភ័ពសំណាងមានមាយើង កុំអីយើងមរណាទៅហោង។
ឱមាយើងនេះពិតជាមានគុណអនេកអនន្ត អ្នកផងសឹងស្ញប់ស្ញែងព្រឺក្រញែងខ្លួនយល់ គុណមាយើងក្រាស់ក្រៃឥតនឹងថ្លាថ្លែង....។
ហេតុដូច្នេះ ដោយគុណបំណាច់នៃមាយើង ស្តេចក៏សងគុណមាយើង ដោយឲ្យយសមាយើងថ្លៃឥតស្មើឡើយ ពោលគឺមន្ត្រីធំកន្លង។
សរុបមកវិញ ទាំងនេះដោយសារការគិតគួរ
រៀបចំនិងកម្លាំងសតិបញ្ញាស្មារតី របស់ប្រពន្ធទីពីរមាយើង
ជាអ្នកផ្តល់ជាមតិយោបល់គ្រប់បែបយ៉ាងដល់មាយើង ដើម្បីសម្រេចកិច្ចការទាំងនេះ
ហើយចុងក្រោយមាយើងពិតជាថ្កើងយសព្រោះតែភរិយា។
ដូច្នេះហើយតាមរយៈការបកស្រាយខាងលើមក
រាល់ចំនុចលំអិតនានាសុទ្ធតែបកស្រាយតម្លៃស្រ្តីតាមរយៈ
តួអង្គប្រពន្ធទីពីររបស់មាយើង ជាអ្នកនាំលាភសក្ការៈចម្រើនដល់ គ្រួសារ
ហើយសង្គមខ្មែរយើងតែងឲ្យតម្លៃស្រ្តីគ្របលក្ខណ៍ ដោយលើកយករឿងមានយើង
នេះមកតំណាលឲ្យកូនចៅស្តាប់ ដើម្បីជាការដាស់តឿន អប់រំ ទូន្មាន
ប្រៀនប្រដៅដល់កូន ចៅស្រីៗ រស់នៅចេះរៀបចំទុកដាក់សន្សំសំចៃ
មានគំនិរច្នៃប្រឌិតចេះពិចារណា រកដំណោះស្រាយផ្សេងៗ ក្នុងមាគ៌ាជីវិត
មានទំនូលខុសត្រូវ ដឹងខ្ពស់ទាប ចេះរាប់រកញាតិមិត្ត ជិតឆ្ងាយប្រកបដោយមេត្តធម៌
សន្តោសប្រណី ចេះចែករំលែកទ្រព្យសម្បត្តិខ្លះដល់អ្នកជិត ខាង។
កាន់តែពិសេសទៅទៀតននោះ ចេះគោរពស្រឡាញ់ប្តី ជូយទំនុកបម្រុងប្តី
និងចេះលើកតម្កើងកិត្តិយសប្តី។ជាងនេះទៅទៀត
ចេះលើកទឹកចិត្តប្តីឲ្យចេះប្រកបរបររកស៊ី។
សរុបសេចក្តីមក
ប្រពន្ធទីពីររបស់មាយើង ជាគំរូដល់ស្រ្តីខ្មែរទាំងឡាយ ឲ្យយកតម្រាប់តាម
និងចេះឲ្យតម្លៃខ្លួនឯង
ក្នុងការប្រឈមមុខគ្រប់បញ្ហានិងមានវិធីដោះស្រាយបញ្ហាជីវិត ដោយជោគជ័យ
និងសុខសន្តិភាព ដូចនារីទូទាំងសកលលោកបាន
បន្សល់ទុក្ខស្នាដៃយ៉ាងមហាអស្ចារ្យក្នុងការចូលរួម កសាងប្រទេសជាតិ
យ៉ាងសកម្មបំផុត។ ដោយសារស្នាដៃនារីនេះហើយ ទើបពិភពលោកអភិវឌ្ឍន៍ទៅមុខ
យ៉ាងឆាប់រហ័ស ហើយប្រទេសខ្លះនិយមរបបមានធិបតេយ្យទៀតផង។
ក្នុងនាមជានារីខ្មែរមានតម្លៃ
ទេព្យកោសល្យមិនចាញ់បុរសឡើយ ដែលជាតម្លៃមួយមិនអាចកាត់ថ្លៃបាន។ អាស្រ័យហេតុនេះ
យើង ជានារីខ្មែរត្រូវមានមានសិការ ខិតខំតស៊ូរាល់ឧបសគ្គ មិនរាថយឡើយ។
ជាពិសេសប្រឹង បណ្តុះនិងបន្តសិក្សាស្វែងយល់ឥតឈប់ធឈរ ពេញមួយជីវិត
ដើម្បីបំពេញតម្រូវការខ្លួនឯង គ្រួសារ សង្គមជាតិ និងដើរទាន់សកលភវូបនីយកម្ម
ដែលត្រូវការធនធានមនុស្សពេញ លេញពិតប្រកដប្រកបដោយ សីលធម៌ វិជ្ជាជីវៈ
និងមានបំនិនប្រសប់កក្នុងការស់នៅ ក៏ដូចជាដើរឲ្យទាន់បច្ចេកវិទ្យា
វិទ្យាសាស្រ្តទំនើប ដែលសកលលោក កំពុងត្រូវការជាចាំបាច់ ខានមិនបាន។
ការបង្អោនដល់តម្លៃស្ត្រី
បរមបុរាណយើង
បានតំណាលរឿងរ៉ាវដោយផ្សារភ្ជាប់ទៅ នឹងតថភាពសង្គម
ទោះជាមានមួយអន្លើខ្លះអស្ចារ្យ ហួសពីការពិតបន្តិមែន តែនេះគ្រាន់តែជាសីលវិធី
តែប៉ុណ្ណោះ រីឯទឹកដមខ្លឹមសារ អត្ថន័យនូវវិលជុំវិញបញ្ហាសង្គម។
តួយ៉ាងថ្លៃងពីរឿង មាយើង លាតត្រដាងឲ្យឃើញពីបញ្ហាបង្អោនភាពដល់តម្លៃស្ត្រី
ដែលជាកត្តានាំឲ្យមិនចេះទុកដាក់។ ត្បិតតែប្រពន្ធមាយើងទីមួយ
ដែលមានចរិតខ្ជិលច្រអួសនេះ ដែលជាកត្តានាំឲ្យមិនចេះទុកដាក់។
ត្បិតតែប្រពន្ធមាយើងទីមួយ ជានារីរូបសម្រស់ស្រស់ គូរជាទីចាប់ចិត្ត
ចាប់អារម្មណ៍គន្លង់ទាំងទាំងឡាយ តែដោយសាចរិតប្ញកពាររបស់នាង
រស់នៅមិនចេះរាប់រក ញាត់មិត្តជិតខាងធ្វើឲ្យមានការមិនពេញចិត្ត
ពេញថ្លើមអ្នកទាំងនោះ ហើយថែមទាំងមានចិត្តកំណាញ់ ទ្រឹស្មូទិតៀង។
កាលនាងក្លាយមកជាប្រពន្ធមានយើង ជាអ្នកក្រក្សត់ ទុគ៌តពុំមានការងារអ្វី
ក្រៅពីដើរជញ្ជាត់ត្រីឡើយ។ នៅពេលដើរជញ្ជាត់ត្រីជាមួយប្តី
កញ្ជើសោតធ្លុះត្បិតនាងជា ភរិយាពុំចេះជួយថែរក្សា
ពេលដែលប្តីជញ្ជាត់ត្រីបានដាក់ចូល រមែងធ្លាក់ចូលតាមប្រហោងនោះ
ហើយចេះតែដើរកាន់កញ្ជើតាមប្តី ត្រីដែលបានមកមិនចេះពេញសោះ។
រាល់ទង្វើរបស់នាងនេះហើយ ដែលចាត់ទុកជាស្រីកញ្ជើធ្លុះ ខាតលក្ខណ៍ទៀតផង។
ដូចមានបញ្ជាក់តាមរយៈអត្ថបទរឿង៖
• ភរិយានោះណា មានរូបសោភា ស័ក្កសមល្មមល្មៃ
កំណាញ់ពេកក្រៃ ព្រៀងលានទីទៃ គេពុំចូលចិត្ត។
• មានកាលមួយថ្ងៃ នៅមាណពនៃ ទៅរកជញ្ជាត់
នឹងភរិយាប្រាណ។
• កញ្ជើសោតធ្លុះ ដាចដាច់រលុះ ដោយមុំនោះនៃ
រីឯភរិយាឥតអធ្យាស្រ័យ ពុំគន់រំពៃ ថែទាំឡើយហោង។
• ប្តីតែងជញ្ជាត់ ដាក់ទៅជ្រុះបាត់ តាមមុំនោះផង
ឥតសព្វឥតសារ ឥតការជាម្តង ហេតុឥតចិត្តចង
រពឹងនាំពារ ។
ផ្អែកតាមការរៀបរាប់ខាងលើ
រល់ទង្វើអវិជ្ជមាន របស់ប្រពន្ធមាយើងទីមួយ ដែលចាត់ទុកងាជា
ស្រីខាតលក្ខណ៍ទៅហើយនោះ ឃើញថាអពមង្គលដល់គ្រួសារមិនមានអី ចម្រើនដល់ប្តី
ទាំងធ្វើឲ្យប្តីអាប់យស។ ឯអ្នកជិតខាងវិញក៏មិនឲ្យតម្លៃនាង។
ដូចនេះ និយាយត្រឡប់មកវិញ
នេះជាប្រភពអាក្រក់ ឬទង្វើដែលមិនគួរឲ្យស្ត្រី ទាំងឡាយយកធ្វើជាគំរូបានឡើយ។
ពោលយើងគួតែជៀសវាងជាដាច់ខាត ដើម្បីជាតម្លៃរបស់ស្ត្រីក្នុងការរស់នៅ
នាំមកនៅប្រយោជន៍ដល់សង្គមជាតិ។
ស្ត្រីក៏អាចជាប្រភពនៃការវិនាសហិតហោច
តថភាពឆ្លុះបញ្ចាំង
ពីការពិតនៃសង្គមខ្មែរ ប្រពន្ធមាយើងទីមួយ
ក្រោយពីបានក្លាយជាប្រពន្ធនាយសំពៅមានទ្រព្យសម្បត្តិស្តុបស្តម្ភ
នាងខាតលក្ខណ៍មេកញ្ជើធ្លុះនេះ អរពន់ពេក
ព្រោះកាលពីនៅជាមួយមាយើងក្រក្សត់ពុំធ្លាប់មានទ្រព្យធន។ ដោយបានរស់លើ
គំនរទ្រព្យធនក៏ចាប់មានចរិតឆ្មើងឆ្មៃស្លៀកព្រែខៀន ខិតខំស្អិតស្អាងខ្លួន
ព្រោះតែប្តីមានទ្រព្យ ធ្វើប្ញកគ្មានអ្នកប្រៀបផ្ទឹមបាន។
រស់នៅស្រណុកសុខស្រួលហើយ តែបែរជាមិនចេះគ្រប់គ្រងទ្រព្យសម្បត្តិ
ឲ្យគង់វង្សនោះទេ គិតតែពីចាយវាយខ្ជិសខ្ជាយ ដល់មានកូនជាមួយនាយសំពៅ
ពេលកូនជុះពុំលាងបោកគក់ អាងខ្លួនមានទ្រព្យច្រើន ក៏ហែកសំពត់ព្រែថ្លៃៗ
ជូតលាមកកូន ហើយក៏បោះចោលក្នុងទឹកទន្លេ។ មិនយូរប៉ុន្មានផង
ក៏អន្តរាយវិនាសទ្រព្យទាំងសំពៅ ក្លាយជាស្មូមយាចក។
ហេតុតែនាងមេកញ្ជើធ្លុះពុំចេះរក្សាទុកដាក់ធ្វើឲ្យ អាប់យសប្តី
និងវិនាសអស់ទ្រព្យធន។
មានបញ្ជាក់ក្នុងឃ្លាខាងក្រោម៖
• បានមេកញ្ជើ ធ្លុះអរលលើ ទៅជាភរិយា ដោយវាពុំមាន
ធនធានទ្រព្យា លុះបានហើយវា ធ្វើឆ្មើងធំក្រៃ។
• ស្លៀកខៀនស្លៀកព្រែ ស្អាងខ្លួនបន្លៃរ ផ្ចិតផ្ចង់សព្វថ្ងៃ អាងប្តីមានទ្រព្យ
ថាខ្លួនវាថ្លៃ ឥតគេមានផ្ទឹម។
• បើកូននោះជុះ មេកញ្ជើធ្លុះ ពុំលាងវិស័យ ដូចអ្នកទាំងគ្រប់
អាងទ្រព្យច្រើនក្រៃ ហែកព្រែថ្លៃៗ ជូនអាចម៍ចោលទៅ។
• លង់លោះវែងឆ្ងាយ ក្សិណខ្សត់អន្តរាយ ទ្រព្យទាំងសំពៅ ប្រែជាក្សត់ក្រ
ទុគ៌តអាសៅ លក់ទាំងសំណៅ ស៊ីចាយអស់ហោង។
• ហេតុតែស្រីខាតលក្ខណ៍ ពុំចេះទុកដាក់ រក្សាស្ងួនគ្រង ឲ្យអាប់យសប្តី
អប្រិយកន្លង សព្វថ្ងៃនេះហោង សុំទានគេស៊ី ។
ជាលទ្ធផលដែលខ្លួនបានសាងទុកសម្រាប់ជីវិត
ដូចនេះត្រូវតែទទួលយកនៅ អំពើ របស់ខ្លួន ដូចទស្សនៈខ្មែរយើងតែងពោលថា
“ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់”។ ពុំនោលនេះ ចង់សំដៅលើនាយភេត្រាផងដែរ
ដែលបានដាក់ទោសកំហុស និងប្រើអំណាចជា ប្តីលែងលះប្រពន្ធទីមួយ
ជាស្រីគ្របលក្ខណ៍ នោះកម្មពៀរនិងតាមផ្តន់ទាវិញ
ឲ្យរស់យ៉ាងវេទនាឈឺចាប់នឹងខ្មាស់អៀនជាទីបំផុត ព្រោះនាយភេត្រាមានសមត្ថភាព
ដាក់ផែនការឲ្យប្រពន្ធឃុំគ្រងទ្រព្យសម្បត្តិ
បណ្តោយឲ្យប្រពន្ធចាយខ្ជិះខ្ជាយរហូត អន្តរាយធនក្លាយជាអ្នកសុំទានគេ
ទាំងអស់នេះ ដោយសារតែមេកញ្ជើធ្លុះ ជាប្រភពនៃការវិនាសហិតហោច។ ហេតុនេះហើយ
បានជាការរៀបចំទុកដាក់កូនចៅឲ្យមានគួរស្រករ
ពិសេសមុនពេលស្តីដណ្តឹងប្រពន្ធឲ្យកូន ខ្មែរយើងតែងលើកពាក្យថា៖
“ធ្វើស្រែឲ្យមើលស្មៅ ទុកដាក់កូនចៅ ឲ្យមើលផៅសន្តាន”
”ធ្វើស្រែខុសមួយឆ្នាំត្រូវមួយឆ្នាំ តែរឿងប្រពន្ធកូនតែខុសហើយ គឺខុសមួយជីវិត”។
ពុំនោលឬពាក្យទំនឹមទំនៀមទាំងនេះ
ដុទ្ធតែមានបំណងដាស់តឿន ឬជាបទពិសោធសម្រាប់ដាស់ស្មារតីអ្នកផង
ឲ្យចេះស្វែងរកសុភមង្គល ក្នុងជីវិតគ្រួសាររបស់គេឲ្យមានប្រសើរុងរឿងថ្លៃថ្នួរ
ដែលសង្គមត្រូវការបំផុត។
និយាយរួមយើងទាំងអស់គ្នាត្រូវតែចេះរក
ហើយចេះថែរក្សាទ្រព្យធនទាំងនោះ
ព្រោះទ្រព្យសម្បត្តិក៏ចាត់ទុកជាសុភមង្គលថ្លៃថ្លាឧត្តម
របស់មនុស្សលោកមិនអាចខ្វះបាន។ ពេលណាយើងរកមកបានហើយ ត្រូវតែចេះបែងចែក
មានផែកការក្នុងការចាយវាយ ដោយមួយចំណែកសម្រាប់ការផ្គត់ផ្គង់ការរស់នៅ
ប្រចាំថ្ងៃ មួយចំណែកសម្រាប់តម្រូវការថ្ងៃណាមួយ ដែលយើងគ្មានលទ្ធភាពរកបាន
ឬជូបឧបសគ្គណាមួយ
នោះទ្រព្យដែលគង់នៅនោះហើយដែលនាំមុខជួយដោះស្រាយជីវិតខ្លួនបាន។
បើយើងទាំងអស់គ្នាមានគម្រោងទុកដាក់យ៉ាងដូច្នេះហើយ
នោះដំណើរជីវិតយើងក៏រុងរឿងជៀសផុត នៅទុក្ខលំបាកទាំងឡាយ បានមួយកំរិតធំ
ជាមិនខាន។
កង្វះវិចារណញាណនាំឲ្យបង់ប្រយោជន៍
រឿងមាយើងជាវណ្ណកម្មអក្សរសិល្ប៍
ប្រជាប្រិយ៍បែបនិទានកថាសង្គម ដែលបានឆ្លុះបញ្ចាំងពីតថភាពសង្គម
តាំងពីជីវភាពរស់នៅរបស់រាស្ត្រសាមញ្ញ រហូតដល់ស្តេចផែនដី ដែលចោតជាបញ្ហាឡើង
គួរឲ្យកត់សម្គាល់ ហើយជំរុញឲ្យយើងជាអ្នកសិក្សា
មើលឃើញពីតម្លៃអវិជ្ជមានរបស់ស្តេច ដោយយោងទៅតាមដំណើររឿង
ព្រះបាទព្រហ្មទត្តជាស្តេចសោយរាជ្យក្នុងក្រុងពារាណី
ប្រជារាស្ត្រគោរពកោតស្ញុបស្តែង ដល់មហិទ្ធិរិទ្ធរបស់ព្រះចេស្តាព្រះអង្គ
ហើយចាត់ទុកជស្តេចប្រកបដោយទសពិធរាជធម៌ វាមានន័យគ្រប់គ្រាន់ពេញលេញ
លក្ខណៈសម្បត្តិសម្រាប់អ្នកដឹកនាំដ៏កំពូល ពោលគឺមនុស្សម្នាក់ដែលមានសមត្ថភាព
គុណធម៌ យុត្តិធម៌ និងការថ្លឹងថ្លែងវែកញែក ចេះគិតគួរពិចារណា អត្តនោម័ត
និងបុគ្គលនិយមទៅវិញ។ ជាក់ស្តែងព្រះបាទព្រហ្មទត្តដែលជាអ្នកយកទោសពៃរ៍ មាយើង
រហូតដល់បញ្ជាឲ្យចាប់ចង មាយើងយកទៅសម្លាប់ទាំងយប់អធ្រាត្រ
ដោយពុំមានពិចារណាអ្វីបន្តិចសោះ ដែលយប់នោះ មាយើង និងភរិយា
បានទៅអង្គុយចាំយាមទេវតារក្សាដើមជ្រៃបានប្រែក្រឡាជាពស់ប៉ុនដើមត្នោត
បើកពពារគួរឲ្យខ្លាច ភ្នែកធំច្រឡោត ចង្គូមសស្ងាញ
មាយើងលើកខាន់ថ្លាវាត់ដាច់ក្បាល។ ឈាមពស់ខ្ទាត់ទៅដល់សុដន់ព្រះទេពី
ក៏ម្នីម្នាយកខ្មោចពស់ដាក់ក្រោមក្រឡាព្រះបន្ទំ រួចមាយើងគិតថា
បើដាស់ក្រឡាព្រះបន្ទំពុំសមគួរ បើយកដៃជូតក៏ពុំជា
ក៏សម្រេចហាមាត់លិទ្ធឈាមដែលប្រឡាក់សុដន់ព្រះទេពី នាងក៏ភ្ញាក់ឡើងដាស់ព្រះភូមី
ខ្សឹបប្រាប់ថា ចៅមាយើង យកជីវ្ហាមកលិទ្ធសុដន់របស់ខ្លួន រំពេញនោះស្តេច
ក៏ក្រោធខឹងភ្លាម ត្រាស់ប្រើពេជ្ឃឃាតចាប់ចង
ចៅមាយើងយកទៅសម្លាប់ទាំងយប់តែម្តង។
ដូចមានកំណាព្យបញ្ជាក់ក្នុងរឿងថា៖
• មាយើងដោះឡើងម្នីម្នា លើកខាន់មុតថ្លា ក៏វាត់ត្រូវសិរសាសល់។
• ឈាមពស់ខ្ទាតខ្ចាយទៅដល់ ទេពីនិមល ក៏ពេញនាព្រះថន។
• ឈាមដូចដល់ព្រះរាទេពី វ័រតន៍ក្សត្រី ច្នេះតើនឹងធ្វើម្តេចបាន។
• ជ្រះឈាមពីនាងក្យាណ នឹងដាស់ក្សត្រក្សាន្ត យល់ក្តីពុំគួរក្តាត់ណា។
• នឹងយកដៃជូនថនា សោធសឹងពុំជា កើតក្រីពុំគួរពេកក្រៃ។
• ទើបយកខ្មោចពស់ នោះនៃដាក់ក្រោមព្ធ ក្រឡាបន្ទំរម្យរតន៍។
• ស្រេចហើយទើបគាត់ហាមាត់ លិទ្ធឈាមដែលដិត នៅនាព្រះស្កនក្សត្រ។
• នាងខ្សឹបប្រាយប្រាប់ថាមា យើងយកជីវ្ហា មកលិទ្ធនៅដោះខ្ញុំហោង។
• ស្តេចស្តាប់ក្រោធក្រៃកន្លង ត្រាសប្រើពលផង ថាម្លាលពេជ្ឃឃាតម្នីម្នា។
• ចូរឆាប់ចាប់ចងយកវា កំណាចមហិមា នេះនាយកទៅសម្លាប់ ។
ទាំងនេះសបញ្ជាក់ថា
ដែលមាយើងធ្វើគុណទាំងប៉ុន្មានលើស្តេចនោះ វាក្លាយទៅជាទោសទៅវិញទេ។
ម្យ៉ាងវិញទៀត នៅក្នុងដំណើររឿងនេះដែរ បានថ្លែងពីគុណវិបត្តិស្តេច មួយអង្គទៀត
តាមរយៈសំដីឆ្មាំយាមទ្វានគរ ដែលឃាត់ឃាំងមិនអនុញ្ញាតមិនឲ្យយកមាយើង
ទៅសម្លាប់ទាំងយប ព្រោះខុសនឹងច្បាប់ព្រះរាវាំង ដែលមានតំណាលរឿងដល់
ពេជ្ឃឃាតថា៖
អញខ្លាចស្តេចស្តាយដូចស្តេចមួយអង្គ
ក្នុងរឿងនិទាន បានបញ្ជាឲ្យយកសេកសួសួគ៌ទៅសម្លាប់ចោល ព្រោះតែហេតុយល់ខុស
ពុំពិចារណាថា សេកសួគ៌នេះមានចេតនា មុសាព្រះអង្គពីរឿងឆីស្វាយ
ដែលយកមកពីព្រៃហេមពាន្ត នាំឲ្យរូបកាយប្រែក្លាយជាក្មេងនិងសម្រស់ល្អក្រៃ។
លុះព្រះអង្គបានផ្លែស្វាយដែលសត្វសេកពាំពីព្រៃ ហេមពាន្ត ដោយចិត្តលោភលន់
ព្រះអង្គបែរជាយកផ្លែស្វាយនេះ យកទៅដាំដើម្បីឲ្យមានផ្លែច្រើន
ហើយសោយទាំងប្រពន្ធកូន ដើម្បីឲ្យស្អាតទាំងអស់គ្នា
ដោយស្វាយនោះបានដាំចំលើរន្ធនាគស្វាយនោះទៅជាមានជាតិពុល។
ព្រះអង្គពុំបានពិចារណាថា ស្វាយនោះដាំលើរន្ធនាគនោះទេ
គិតថាសេកសួគ៌មានចេតនាចង់ឲ្យ ព្រះអង្គស្លាប់ ក៏បញ្ជាឲ្យយកសេកទៅសម្លាប់ចោល។
ក្រោយមកឃើញថាស្វាយនេះ ពិតជាប្រែកាយទៅជាក្មេងពិតមែន
តាមរយៈតាចាស់យាយចាស់នៅចាំដំរី ទើបស្តេចត្រាសឲ្យ
អ្នកបម្រើទៅពិនិត្យមើលដើមស្វាយនោះ ឃើញថា ដើមស្វាយ ពីមុនមានរន្ធនាគនៅ។
ស្តេចក៏ទ្រង់ពិចារណាថា ជាពិសនាគយល់ជ្រូតជ្រាបដល់ព្រឹក្សា
ស្តេចសែនសោកស្តាយសេកសួគ៌ដែលអសាបង់។
ដូច្នេះ អំពើល្អរបស់សេកសួគ៌ បានត្រឹមបាត់បង់ជីវិត ដោយអយុត្តិធម៌បំផុត។
តើជីវិតស្លាប់ទៅហើយអាចរស់បានវិញទេ?
ត្រង់នេះហើយដែលទាមទារឲ្យយើងប្រើវិចារណញ្ញាណ
ដោះស្រាយបញ្ហា មិនមែនអាងខ្លួនជាស្តេច មានអំណាចចេស្តារ
ចង់ចាប់ចងប្រហារជីវិតតាមតែទំនើងចិត្តនោះទេ ហើយពេលណាក៏បាននោះដែរ។
កាលដែលព្រះបាទព្រហ្មទត្តបញ្ជាឲ្យយកមាយើងទៅសម្លាប់
ទ្រង់ពុំបានសួររកហេតុផលបន្តិចសោះនោះ នេះជាកំហុសឆ្គងយ៉ាងធ្ងន់ធ្ងរ
មិនអាចលើកលែងទោសនោះទេ តែដោយព្រះអង្គមានអំណាចរិទ្ធីអស់សត្វលោក
បែរជាទោសកំហុសនេះ គ្មាននណាមើលឃើញនោះឡើយ ហើយក៏បានក្លាយជាប្រពៃណីយច្បាប់
ទម្លាប់របស់ស្តេចសម័យសក្តិភូមិទៅហើយ។
ថាមពលនៃទ្រព្យនាំឲ្យខ្វះវិចារណញ្ញាណ
ស្នាដៃរឿងមាយើង
បានបង្កប់នៅបញ្ហាសង្គមយ៉ាងផុតផុល ទន្ទឹមនឹងនឹងនេះដែរ រឿងនេះ បានលាតត្រដាង
ពីទឹកចិត្តស្រឡាញ់ទ្រព្យសម្បត្តិជ្រុលហួសព្រំដែន រហូតលែងពិចារណារកខុសត្រូវ
ទាំងនេះបានបង្ហាញតាមរយៈពាក្យសំដីឆ្នាំយាមយាមទ្វានគរ
ដែលបានដំណាលពីសេដ្ឋីម្នាក់ ដែលមានទ្រព្យសម្បត្តិស្តុបស្តម្ភ។
ដោយហេតុសេដ្ឋិនេះ ជាមនុស្សសម្ភារៈនិយម ធ្វើឲ្យគាត់បាត់បង់នូវវិចារណញ្ញាណ
សំឡឹងមើលឃើញតែផលប្រយោជន៍ ទ្រព្យសម្បត្តិជាធំ៖
ថ្ងៃមួយពួកចោរបានលួចទ្រព្យសម្បត្តិអស់ពីឃ្លាំង
ហើយគិតថាឆ្កែដែលចិញ្ចឹម៥០០ក្បាល ដើម្បីការពារទ្រព្យសម្បត្តិ
បែរជាឲ្យចោរនោះលួចទ្រព្យសម្បតិ្តនោះបាន សេដ្ឋីនោះដោយមហិច្ឆិតា
នៃទ្រព្យសម្បត្តិខ្លាំងពេក
ក៏បញ្ជាឲ្យខ្ញុំបម្រើយកឆ្កែទាំង៥០០ទៅសម្លាប់ចោលព្រៃឆ្ងាយ។
ឆ្កែទាំង៥០០ក្បាលធ្លាប់តែមានគុណកន្លងមក ត្រូវបានបាត់បង់ជីវិតដោយពុំបាន
ពិចារណារកមូលហេតុសោះ លុះក្រោយមកសេដ្ឋីបានធុំក្លិនស្អុយពីក្នុងរូង
ទើបត្រាសប្រាប់អ្នកបម្រើឲ្យទៅពិនិត្យមើល ពេលនោះឃើញសុទ្ធតែខ្មោចចោរ
ហើយទ្រព្យសម្បតិ្តទាំងប៉ុន្មានក៏គង់នៅក្នុងរូងនោះទាងអស់។ ចុងក្រោយទើប
សេដ្ឋីនោះពិចារណាឃើញថា អាត្មាអញសម្លាប់ឆ្កែដែលធ្លាប់តែបញ្ជាបាន
តាមចិត្តខុសហើយ តាមពិតឆ្កែបានសម្លាប់ចោរទាំង៥០០នាក់
ហើយទ្រព្យសម្បត្តិទាំងអម្បាលម៉ាន គង់នៅដដែល នេះជាកំហុសដ៏ធំសម្រាប់
អាត្មាអញើហើយ ក៏សោកស្តាយមួយជីវិត។
ដូចមានឃ្លាបញ្ជាក់៖
• កាលមានថ្ងៃមួយ មានចោរប្រាំរយវៃ កាប់គិតនឹងគ្នា វាជីកឧម្មុង
ឡើងលួចទ្រព្យមហា សេដ្ឋីនោះណា អស់ពីឃ្លាំងហោង។
• ឆ្កែប្រាំរយយល់ ក្រដូចដេញដល់ ព្រមព្រូសខឹងខ្លាំង ដេញក្នងឧម្មុង
ក្នុងឋានកំបាំង ខាំ ចោរស្លាប់ទាំង ប្រាំរយអស់វៃ។
• លុះព្រឹកសេដ្ឋី យល់ទ្រព្យបាត់ពី មណ្ឌលឃ្លាំងជ័យ ប្រាមួយកោដិគត់ អស់ឥតសង្ស័យ សេដ្ឋីក្រោធក្រៃ ថាអះរសារ។
• ចិញ្ចឹមឆ្កែថ្វី ឲ្យបាយវាឆី វាដេកឥតល ចោរលួចទ្រព្យអស់
• ឆ្កែពេញទាំងវាល ឥតសព្ទឥតសារ នឹងទុកថ្វីវា ។
ថាមពលនៃទ្រព្យសម្បត្តិពិតជា
ធ្វើឲ្យមនុស្សបាត់បង់សតិសម្បជញ្ញៈ បាត់បង់មនោសញ្ចេតនា បាត់បង់គុណធម៌
ហើយថែមទាំងរមិលគុណទៀតផង។ មិនខុសពីសេដ្ឋី ចិញ្ខឹមឆ្កែ៥០០ក្បាល
ការពារទ្រព្យសម្បត្តិមហាសាល ខ្លាចចោរលួចប្លន់ ចិញ្ចឹមឆ្កែឲ្យមានសមត្ថភាព
កំចាត់ចោរឲ្យស្លាប់ ចុងក្រោយជីវិតចោរ ទាំង៥០០នាក់ក៏ត្រូវស្លាប់
ហើយឆ្កែទាំង៥០០ក្បាលក៏ត្រូវស្លាប់ដែរ។
ដូចនេះយើងទាំងអស់គ្នា
ត្រូវឈរលើគោលជំហរយ៉ាងត្រឹមត្រូវ ចេះវិនិច្ឆ័យ
ចេះត្រិះរិះពិចារណារកហេតុផលមុននឹងសម្រេចចិត្ត បំបាក់ភាគីម្ខាងណាមួយ
ហើយក៏មិនត្រូវឈរលើមូលដ្ឋាន សម្ភារៈនិយមជ្រុលពេកនោះដែរ
ត្រូវប្រើវិចារណញ្ញាណក្នុងការដោះស្រាយបញ្ហា រកខុស រកត្រូវ
ដើម្បីកុំឲ្យមានការសោកស្តាយជាខាងក្រោយ។
កម្លាំងនៃកំហឹងនាំឲ្យខ្វះការពិចារណា
ធម្មជាតិមនុស្ស
កើតមកបង្កប់ទៅដោយកំហឹងក្នុងខ្លួន គ្រប់រូប។ ហើយកំហឹងនោះ ជាបច្ច័យនៃឲ្យ
កើតជារឿងហេតុផ្សេងៗ អាចនាំឲ្យឈ្លោះទាស់ទែងខ្វែងគំនិតគ្នា
កើតជាគំនុំគុំគួនគ្នារហូត ដល់ពេលខ្លះ មិនអាចទប់ទល់នឹងកំហឹងបានឡើយ
ក៏កើតជាអំពើហិង្សា ដោយគ្មានការគិតពិចារណា ថ្លឹងថ្លែងរកហេតុផលនោះទេ។
ជាមួយគ្នានេះដែរ នៅក្នុងរឿងមាយើង
ដោយសារយកកំហឹងជាបញ្ហានាំមុខ
នាំឲ្យព្រះបាទព្រហ្មទត្តចេញបញ្ញាយកមាយើងទៅសម្លាប់ ទាំងពេលយប់
ដូចដែលសេដ្ឋីយក ឆ្កែទាំង៥០០ក្បាលទៅសម្លាប់
ចំណែកស្ត្រីម្នាក់ដែលចិញ្ចឹមស្ការ ហើយមានកូនមួយ ពេលត្រឡប់មកពីផ្សារវិញ
ដោយយល់ថាស្ការជាអ្នកខាំកូនរបស់ខ្លួន ព្រោះតែឃើញឈាមប្រឡាក់ នឹងខ្លួនស្ការ
ក៏ពុំបាន ពិចារណា ហើយក៏យកកំហឹងមកទល់នឹងបញ្ហា ក៏សម្លាប់ស្ការនោះចោលទៅ។
លុះមើលកូនស្លាប់ ពស់ក៏ស្លាប់ ទើបគិតឃើញថា ពស់នោះជាអ្នកខាំកូនរបស់ ខ្លួន
ឯស្ការជាអ្នកខាំពស់ គិតហើយទើបនឹកស្តាយក្រោយ។
ដូចមានបញ្ជាក់ក្នុងកំណាព្យថា៖
• ខឹងឆុលឆេវឆាប វាយស្ការសម្លាប់ បោះបង់សៀតហើយ ចូលទៅមើលកូន
ឃើញសូន្យឥតត្រីយ ពិតពុំយល់ឡើយ យល់ពស់មរណា។
• ទើបគិតឯងយល់ ថាពស់កាចសល់ ខឹងខាំបុត្រភ្ញា ស្ការការបុត្រនោះ
ប្រខាំសោះសារ យល់ស្នាប់ជាក់ជា បន្ទាល់ទៀតពិត។
• ទើបគិតស្តាយស្ការ ស្តាយកូនសង្សារ សោះសូន្យជីវិត .....។
ការយកកំហឹងដោះស្រាយបញ្ហា
មិនមែនជាមធ្យោបាយនោះទេ ផ្ទុយទៅវិញសុទ្ធសឹងជារឿងខូចខាតទាំងសងខាង
មិនខុសណាពីម្ចាស់ស្ការ ដែលកូនខ្លួនឯក៏ស្លាប់ ស្ការក៏ស្លាប់។
ដូចនេះកំហឹងមិនមែនជាមធ្យោបាយដោះស្រាយបញ្ហានោះទេ ដូចទស្សនៈខ្មែរលើកឡើងថា
“ខឹងខុស ខឹងខាត ខឹងខូច”។
យើងទាំងអស់គ្នា
ត្រូវមានវិធានការធ្វើយ៉ាងណាកុំឲ្យមានកំហឹងជាអ្នកនាំមុខ
នូវរាល់បញ្ហាកើតមានឡើង ចំពោះមុខ
ត្រូវមានវិធីសាស្រ្តដោះស្រាយបញ្ហាដោយប្រើវិចារណញ្ញាណ វែកញែករកហេតុផល
ដែលនាំឲ្យមានរឿង កើតឡើង នោះទើបជាវិធីដោះស្រាយដ៏សមហេតុផល ដោយអហឹង្សា
ប្រកបដោយគតិខ្ពង់ខ្ពស់គួរជាទីទទួលយកបាន នឹងបានសុខក្សេមក្សាន្តទាំងអស់គ្នា។
យោងតាមការបកស្រាយរៀបរាប់ជាហូរហែរ
បន្តបន្តាប់គ្នា ឃើញថាមហិទ្ធិប្ញទ្ធិ នៃ អំណាចបុណ្យសក្កិ
ថាមពលនៃទ្រព្យសម្បត្តិ និងកម្លាំងនៃកំហឹង ទង្វើទាំងនេះធ្វើឲ្យមនុស្ស
បាត់បង់នៅសម្បជញ្ញៈ ជាមនុស្សបាត់បង់មនោសញ្ចេតនា បាត់បង់សេចក្តីអាណិត
ស្រឡាញ់ ធ្វើឲ្យមនុស្សធៀបស្មើនឹងសត្វក្រពើ រមិលគុណ ពោលគឺអំពើល្អដែលបានកសាង
តបមកវិញដោយសេចក្តីស្លាប់។ នេះដោយសារមនុស្ស ងប់ងុលនឹងអំណាច ទ្រព្យសម្បត្តិ
និងកំហឹងជាអ្នកដឹកមុខ មិនព្រមយកការពិតមកធ្វើការពិចារណា ប្រើវិចារណញ្ញណ
ជាអ្នកវិភាគ។ ការបាត់បង់នៅការពិចារណា នាំមកនូវការបាត់បង់ផលប្រយោជន៍
ពិតប្រកដ ធ្វើឲ្យមានសេចក្តីសោកសៅជាខាងក្រោយ។
ក. ឧត្តមគតិរឿង
តាតមរយៈស្នាដៃរឿងមាយើងបានបង្កប់ទស្សនៈអប់រំដូចតទៅ៖
អប់រំគូរស្វាមីភរិយាគ្រប់រូបឲ្យប្រកាន់ភ្ជាប់ នៅប្រពៃណីខ្មែរ មាហសេ្នហាស្មោះមួយនឹង មួយ មិនត្រូវបៀតបៀនប្រពន្ធកូនអ្នកដទៃ។
អប់រំស្រ្តីឲ្យចេះទុកដាក់ទ្រព្យសម្បត្តិដែលរកបានមក។
អប់រំឲ្យស្ត្រីចេះស្រឡាញ់ប្តីចេះទំនុកបម្រុងប្តី នូវរាល់កិច្ចការនានា។
អប់រំឲ្យស្រ្តីចេះរាប់រកអ្នកជិតខាង រាប់អានញាតិមិត្តខាងស្វាមីនិងញាតិខ្លួន
អប់រំឲ្យចេះធ្វើទានចំពោះស្មូមយាចក
អប់រំមិនឲ្យស្ត្រីជៀសវាងចរិតឆ្មើងឆ្មៃ
អប់រំឲ្យព្រះមហាក្សត្រប្រកាន់នូវពាក្យសច្ចៈ និងទសពិធរាជធម៌
អប់រំឲ្យមនុស្សចេះតបស្នងសងគុណ ចំពោះអ្នកដែលមានគុណលើខ្លួន
អប់រមឲ្យមនុស្សប្រើវិចារណញ្ញាណដោះស្រាយបញ្ហាចំពោះមុខ
អប់រំមនុស្សឲ្យជំនៈរាល់ឧបស័គ្គ
អប់រំឲ្យមនុស្សឲ្យចេះស្មោះត្រង់នឹងចៅហ្វាយរបស់ខ្លួន
ខ-វិភាគតួតួអង្គ
មាយើង
គុណសម្បត្តិ
• ជាមនុស្សដែលឧស្សាហ៍ព្យាយាមដែលអំណត់អត់ធន់
• ជាមនុស្សដែលមានភាពស្មោះត្រង់ជាមួយប្រពន្ធនិងព្រះមហាក្សត្រ
• ជាមនុស្សដែលមានសំណាងដែលមានប្រពន្ធជាមនុស្សស្រីគ្របលក្ខណ៍
• ជាមនុស្សដែលអ្នកផងចូលចិត្ត
• ជាមេគ្រួសារដ៏ល្អមួយរូប
• មិនចេះប្រកាន់ការងារ
• ចេះស្តាប់ការបង្កាប់របស់ភរិយា
• តស៊ូការពារចៅហ្វាយរបស់ខ្លួន
• ជាមនុស្សពូកែស្តាប់យល់នៅឧបាយកល់របស់ទេវតា
• ជាមនុស្សមានកម្លាំងរឹងមាំ
• ជាមនុស្សមានសំណាងបានទទួលបុណ្យស័ក្កិធំពីព្រះបាទព្រហ្មទត្ត
• ជាសេដ្ឋីក្នុងវាំង
• មិនចេះស្តាយស្រណោះប្រពន្ធទីមួយ
គុណវិបត្តិ
• ពុំសូវមានប្រាជ្ញា តែចេះស្តាប់អ្នកដ៏ទៃ
• សុខចិត្តឲ្យស្តេចប្រហារជីវិត ដោយមិនបានរកពាក្យដោះសា
• ជាមនុស្សអកុសលដែលជាមនុស្សអភ័ពព្រោះប្រពន្ធទីមួយខាត់លក្ខណ៍
ប្រពន្ធទី២មាយើង
គុណសម្បត្តិ
• ស្រីល្អគ្របលក្ខណ៍
• ជាទីស្រឡាញ់រាប់របស់អ្នកជិតខាង
• មាប្រាជ្ញាឈ្លាសវៃ
• មានភក្តីភាពចំពោះស្វាមី
• ចេះទុកដាក់ទ្រព្យសម្បត្តិ
• ចេះចាយវាយទ្រព្យសម្បត្តិ
• ពូកែរកទ្រព្យ
• ជាអ្នកពូកែខាងជំនួញ
• ចេះទំនាក់ទំនងជាមួយឈ្មួញ
គុណវិបត្តិ
• មិនចេះប្រកែកតវ៉ាដែលនាយសំពៅដូរឲ្យទៅមាយើង
ព្រះបាទព្រហ្មទត្ត
គុណសម្បត្តិ
• ស្តេចផែនដី
• មានការសន្តោសប្រណីដល់ខ្ញុំបម្រើរបស់ខ្លួន
• ជាស្តេចទ្រង់ទសពិធរាជធម៌
គុណវិបត្តិ
• គ្មានការគិតពិចារណា
• មានភាពឆេវឆាវ
• មិនត្រិះរិះរកហេតុផលមុននឹងសម្រេចចិត្ត
ប្រពន្ធទីពីរនាយសំពៅ
គុណសម្បត្តិ
• មានសម្រស់សោភា
គុណវិបត្តិ
• ជាស្រីខាតលក្ខណ៍ (ក្នុងរឿងគេឲ្យនាមថាជាស្រីកញ្ជើធ្លុះ)
• មិនចេះទ្រព្យសម្បត្តិដែលប្តីរកបាន
• ជាមនុស្សលោភលន់និងទ្រព្យសម្បត្តិ
• ខ្ជិលច្រអូស
• មិនជាអ្នករាប់អានអ្នកជិតខាង
នាយសំពៅ
គុណសម្បត្តិ
• ជាឈ្មួញសំពៅ
• ជាសេដ្ឋីសំពៅ
• មានទ្រព្យសម្បត្តិស្តុកស្តម្ភ
គុណវិបត្តិ
• គ្មានភក្តីភាពចំពោះប្រពន្ធ
• ជាមនុស្សមិនចេះគ្រប់គ្រងទ្រព្យសម្បត្តិ
• ឲ្យប្រពន្ធទីពីរបំផ្លាញទ្រព្យសម្បត្តិអស់
• មិនចេះអៀនខ្មាស់
• ពុំសូវគតិគួវែងឆ្ងាយ
• ត្រេកអរក្នុងកាមគុណ
• មិនចេះមើលលក្ខណៈស្ត្រីល្អឬអាក្រក់
• វង្វេងក្នុងកាមគុណ
ឆ្មាំយាមទ្វា
គុណសម្បត្តិ
• ជាមនុស្សដែលមានការគិតគួរវែងឆ្ងាយ
• ជាអ្នកប្រាជ្ញ
• មានទស្សនៈវិស័យវែងឆ្ងាយ
• អ្នកប្រកាន់ភ្ជាប់នៅច្បាប់ប្រចាំវាំង
• អ្នកចេះចាំនៅរឿងដំនាលពីបុរាណ
• ក្លាហានការពារចៅមាយើង
• ហានហាមឃាត់ពេជ្ឈឃាត
គុណវិបត្តិ
• ហ៊ានល្មើបញ្ជាស្តេចផែនដី
នាពេជ្ឈឃាត
គុណសម្បត្តិ
• មិនបានសម្លាប់មាយើង
• ចេះស្តាប់បង្គាប់បានល្អ
គុណវិបត្តិ
• មិនចេះពិចារណរកហេតុផល
• មិនចាំច្បាប់វាំង
• គ្មានការគិតពិចារណ
• គ្មានប្រាជ្ញ
៤. សិក្សាអត្ថរូប
៤.១. វចនរូប
រឿងនេះត្រូវបានតាក់តែងឡើង
ជាពាក្យកាព្យដែលមាន បទកាកគតិ បទភុជង្គង់លីលា បទពំនោល បទព្រហ្មគិត
ហើយក្រោយមកបានប្រែសម្រួលជាពាក្យរាយ ដែលសរសេរឡើងជាពាក្យខ្មែរ ពាក្យបាលី
សំស្រ្កឹត បាលីសំស្រ្កឹត ហើយតែងឡើងសម្រាប់អ្នកអាន អ្នកសិក្សាស្រាវជ្រាវ
ងាយយល់អត្ថន័យ សេចក្តី។
៤.២. វិធីសាស្រ្តតែងនិពន្ធ
ក. អារម្ភកថា
រឿងមាយើង ជារឿងដែលបានបង្ហាញ
ពីជីវភាពប្តីប្រពន្ធមួយគួរ ដែលមានជីវិតក្រ លំបាក រកព្រឹកខ្វះល្ងាច
រកល្ងាចខ្វះព្រឹក មានមុខរបរដើរជញ្ជាត់ត្រី ដែលនាងជាប្រពន្ធ
មិនចេះសន្សំទុកដាក់ទ្រព្យសម្បត្តិ មានភាពកំនាញ់ចំពោះអ្នកជិតខាង
មិនសូវចេះរាប់អានអ្នកជិតខាង ហើយគេឲ្យឈ្មោះថា ស្រីខាត់លក្ខណៈ។
ខ. ពណ៌នាវិតធី
អ្នកនិពន្ធលើកយកទិដ្ឋភាពក្នុងព្រៃ
ដែលជាសម្បត្តិវប្បធម៌របស់ជាតិ មានសុទ្ធតែជាឈើល្អដូចជា ក្លាំពាក់ ក្រស្នា
សុទ្ធសឹងជាឈើមានតម្លៃ នឹងតាមដកស្ទឹងបឹងបូរ សម្បូរទៅដោយមច្ឆាជាតិ
ដំណើរផ្លូវទឹក សំពៅចរទៅមក និងបង្ហាញពីមនុស្សដែលមិនស្គាល់ នៅឈើ មានតម្លៃ
បង្ហាញពីការរកស៊ីជួញដូររបស់តួអង្គក្នុងរឿង និងការបម្រើព្រះមហាក្សត្រ
បង្ហាញពីការធ្វើលំហាត់ប្រប្រាណឲ្យសុខភាពមាំមួន។
គ. សង្វាតវិធី
ជាវិធីដែលអ្នកនិពន្ធ ធ្វើឲ្យតួអង្គនិយាយឆ្លើយឆ្លងគ្នា ធ្វើឲ្យសាច់រឿងរស់ រវើក។
ដូចមានបញ្ជាក់នៅឃា្លមួយចំនួន៖
• សមឈើនេះមាន ក្រាស់ក្រៃនាឋាន អាយនាយទើបជា
អុសអស់អ្នកផង ពុំស្គាល់ក្រស្នា ក្លាំពាក់យកជា
អុសឥតគិតឡើយ ទើបនាងនារី ដណ្តឹងទៅប្តី
ថាហៃអ្នកអើយ អុសនាព្រៃអាយ អស់តែម្លេះហើយ
ឬមួយនៅឡើយ អ្នកប្រាប់ខ្ញុំរ៉ា។
ប្តីឆ្លើយវឹងទៅ មានច្រើនក្តាត់នៅ នាព្រៃព្រឹក្សា នាងនឹងធ្វើថ្វី ។
ឃ. សន្ទេហវិធី
ជាវិធីមួយដែលអ្នកនិពន្ធ
តាក់តែងឡើង ដើម្បីធ្វើឲ្យអ្នកអាន អ្នកស្រាវជ្រាវ សិក្សាឲ្យបានច្បាស់លាស់
ពិចារណាបានវែងឆ្ងាយ នឹងគិតគួររាល់បញ្ហាទាំងពួង ដែលនៅចំពោះមុខ
ពិសេសបញ្ហាប្រចាំថ្ងៃ។
ង. ចេតនារូបារម្មណ៍
ជាវិធីដែលអ្នកនិពន្ធបង្កើតនៅមនោសញ្ចេតនា ទុក្ខ សោក រីរាយ ស្រឡាញ់ ស្អប់។ ដូចមានឃ្លាខ្លះបញ្ជាក់។
• មាយើងដាស់ស្តេច ឆាប់មួយរំពេច ទើបទូលទៅថា បពិត្រស្តេច
ជីវ័នវស្សា ឆាប់ៗម្នីម្នា ឥឡូវនេះនៃ។
• ត្បិតមានទេវតា និត្យនៅរក្សា លើដើមព្រះជ្រៃ ខឹងថាស្តេចនឹង
ផ្ទំលក់វឹងវៃ ស្ងៀមស្ងាត់ភាសា ។
ច. កាយរូបារម្មណ៍
ជាវិធីដែលអ្នកនិពន្ធ លើកសរសើរ
ដល់ប្រពន្ធមាណព ដែលមានរូបសម្បត្តិស្រស់ ស្អាត តែមានអាកប្បកិរិយាមិនសូវល្អ
តែជាហេតុនាំឲ្យនាយសំពៅចាប់ចិត្តស្រឡាញ់ ហើយកើតមានដូរប្រពន្ធគ្នា។
ឯប្រពន្ធនាយសំពៅវិញក៏មានរូបសម្បត្តិស្រស់ស្អាតដែរ ហើយមានអាកប្បកិរិយាល្អលើសនាង ប្រពន្ធមាណព ហើយជាស្រីខាតលក្ខណ៍ផង។
៥. សិក្សាអត្ថរស
ដើម្បីឈានដល់ការសិក្សា អត្ថរសរបស់រឿង យើងគម្បីយល់អត្ថរសជាមុនសិន តាមទ្រឹស្តីលោកលាងហាប់អាន៖
រស ប្រែថារសជាតិ la saver) ឬតម្លៃល្អ អាក្រក់ ពីរោះ ពុំពីរោះ របស់អត្ថបទនិមួយៗនឹងឯង។
៥.១. កុសលរស
គឺតម្លៃ ដែលស្ថិតនៅលើការអប់រំ ទូន្មាន ប្រៀនប្រដៅ នៅក្នុងច្បាប់ក្បួន ច្បាប់ផ្សេងៗហៅថា ច្បាប់ឧបទេស។
កុសលរស មាននៅក្នុងសុភាសិត ពាក្យទំនើបទំនៀម ពាក្យទូន្មាន ប្រៀងប្រដៅ សម្រាប់ឲ្យអ្នកអានយគំរូតាម....។
ចំពោះតម្លៃអប់រំ ក្នុងរឿង មាយើងដែលជាកុសលរសមាន៖
អប់រំស្រ្តីឲ្យចេះទំនុកបម្រុងគ្រួសារ និងឲ្យចេះមើលថែរក្សាទ្រព្យសម្បត្តិ
អប់រំដល់អ្នកមានអំណាចបុណ្យស័ក្ក ចេះគិតគួរពិចារណា មុននឹងសម្រេចចិត្ត ធ្វើអ្វីមួយ។
ការប្រព្រិត្តិខ្លួនឲ្យស្មោះត្រង់ បរិសុទ្ធ តស៊ូព្យាយាម នឹងទទួលបានសេចក្តីសុខ។
៥.២. វីររស
ជាតម្លៃអ្នកនិពន្ធបានបង្ហាញ
នូវលក្ខណៈអាកប្បកិរិយា ចិត្តក្លាហានអង្គអាច មុះមុតក្នុងការប្រយុទ្ធដោយកាយ
វាចារ ចិត្ត ក្នុងអំពើមួយដែលតទល់យ៉ាងម៉ឺងម៉ាត់ ស្វាហាប់ មិនឯអង្គ
ធ្វើឲ្យឈុតឆាកនៃរឿងមានភាព ទាក់អារម្មណ៍។
តម្លៃ វីររស លេចចេញពីសកម្មភាពរបស់តួអង្គ វីរជនណាម្នាក់ វីររសជាតដែលច្រើន តែលេចចេញ ពីស្នាដៃបែបប្រវត្តិសាស្ត្រនិងអក្សរសិល្ប៍។
ចំពោះវីររស នៅក្នុងរឿងនេះ គឺស្ថិតនៅត្រង់ការតស៊ូរបស់មាយើង ដែលបានជួយស្តេចនៅពេល ដែលទេវតាប៉ុនប៉ងសម្លាប់។
៥.៣. តថរស
តម្លៃដែលលេចចេញពី ការឆ្លុះបញ្ចាំងតថភាពក្នុងស្នាដៃអក្សរសិល្ប៍សិល្បៈ។
តាមដំណើររឿងមាយើង អ្នកនិពន្ធឆ្លុះបញ្ចាំងឲ្យឃើញ ពីសង្គមនាសម័យបុរាណ។
តថភាពសង្គម
+ស្រទាប់វណ្ណៈ មានអ្នកមាន អ្នកក្រ រាស្រ្ត ស្តេច សេដ្ឋី ...។
+ការគ្រប់គ្រងប្រទេសស្ថិតនៅក្រោម អំណាចរបស់អាណាចក្រស្តេចផែនដី។
៥.៤. នាដ្យរស
គឺ ជាតម្លៃដែលលេចចេញពីនាដ្យកម្ម
គឺជាការកំសត់នៅក្នុងរឿង វិបត្តិទំនាស់ប្រឆាំងគ្នា រវាងតួអង្គបដិបក្ខ
ដ៏មានកម្លាំង សមត្ថភាព មធ្យោបាយ គ្រឿងការពារ ប៉ុនគ្នាស្មើគ្នា
ដែលធ្វើឲ្យតួអង្គមានភាពសំអាងរៀងៗខ្លួន។
នាដ្យរសជា
តម្លៃលេចចេញពីនាដ្យកម្មគឺ ការកម្សត់ក្នុងរឿង ដែលតួអង្គមានទំនាស់ប្រឆាំងគ្នា
មានឈ្នះមានចាញ់ ហើយដែលតួអង្គច្រើនចេញពីទំនាស់មួយឆ្លង ទៅទំនាស់មួយទៀត
ដោះស្រាយបញ្ហាមួយមហើយ ឆ្លងចូលបញ្ហាមួយទៀត មានសុខ មានទូក្ខធូរស្រាល តានតឹង។
ចំពោះរឿងមាយើង នាដ្យរសស្ថិតនៅត្រង់ បញ្ចប់រឿងដែលតួអង្គសេដ្ឋី និងប្រពន្ធ ខាត់លក្ខណ៍ធ្លាក់ ខ្លួនក្រខ្សត់រហូតដើរសុំទានគេ។
៥.៥. សង្គមរស
គឺ ជាតម្លៃ ដែលលេចចេញពី ដំណើររឿងដែលបានលាត្រដាង អំពីសង្គមមនុស្ស នៅក្នុងស្នាដៃ អក្សរសល្ប៍ ដែលមានលក្ខណៈជាសង្គមមនុស្សពិតៗ។
ក្នុងស្នាដៃរឿងនេះ
លក្ខណៈសង្គមមានច្រើនអ្នកនិពន្ធបានលាតត្រដាង ពីជីវភាព រស់នៅជាក់ស្តែង
របស់មនុស្សនាសម័យនោះ ដូចជាការរកស៊ីជួយដូរ ការនេសាទតាមបែបគ្រួសារ
មានអ្នកមានអ្នកក្រ អ្នកចេះដឹង អ្នកល្ងង់ខ្លៅ អ្នកសុំទាន។
៦. លក្ខណៈអណ្តែតអណ្តូងនិយម
៦.១. និយមន័យអណ្តែតអណ្តូងនិយម
អណ្តែតអណ្តូងនិយម៖ អណ្តែតអណ្តូង + និយម។
អណ្តែតអណ្តូង៖ អណ្តែតខ្ពស់ស្រឡូង សន្លោច ឬអណ្តែតខ្ពស់ៗ ឬក៏ទាប ដែលរាយមាយមិនប្រកដ។
ប្រលោមនិយម៖ ប្រលោម + និយម។
-ប្រលោម៖ ល្បួង និយាយបញ្ចូលចិត្ត ឲ្យដោយតាម។
-រវើរវាយ៖ និយាយផ្តេសផ្តាស ព្រោះឃើញនេះ ឃើញនោះ ភ្លាំងស្លុតស្មារតី ដែលរាយមាយមិនប្រកដ។
-និយម៖ សេចក្តីកំណត់ ធម្មតា ធម្មជាតិ។
ជាកិរិយាស័ព្ទមានន័យថា កំណត់ អនុលោមតាម។
ដូច្នេះ អណ្តែតអណ្តូងនិយម ប្រលោមនិយម ឬរវើរវាយនិយម ដែលត្រូវនិងពាក្យភាសា
អង្គគ្លេស Romanticism គឺជាស្នាដៃ ប្រលោមទាំងឡាយណា
ដែលគិតទាំងស្រុងទៅលើការស្រមៃ អណ្តែតអណ្តូង ឃ្លាតឆ្ងាយពីការពិត
ហើយដែលអាចបង្កើតពិភពថ្មីមួយទៀត ក្នុងការស្រមៃ ប៉ុន្តែពិភពនៃការស្រមៃនោះ
អាក្លាយជាការពិតបាននៅពេលអនាគត់។
ទ្រឹស្តីដំបូងនៃ អក្សរសិល្ប៍អណ្តែតអណ្តូងនិយម ឬរវើរវាយនិយម កើតឡើងពីការស្នេហាធម្មជាតិ មានដូចជា ព្រៃភ្នំ លតាវល្លិ៍ ស្ទឹងព្រែកជាដើម។
ធម្មជាតិ ជាប្រភពភាពបរិសុទ្ធ នៃការស្រមើលមៃ ផ្ទុយពីទីក្រុងដែលពោពេញទៅដោយ ភាពអ័ព្ទអួរ ភាពល្វិង ជួរ ចត់ ធុញថប់គ្រប់វិនាទី ។
៦.២.គោលសំខាន់នៃការតែងនិពន្ធ និងដើមកំណើតនៃអណ្តែតអណ្តូងនិយម
• បង្ហាញពីភាពស្រយុតស្រយង់ សេចក្តីស្រងេះស្រងោច ការរឭកស្រុក តណ្ហាងុបងុលការឈឺចាប់នៃអាត្មា (បង្ហាញពីវេទនារម្មណ៍ កើតទុក ឬសុខ)។
• បង្ហាញពីសេចក្តីស្នេហា ចំពោះធម្មជាតិ សេចក្តីវិនាស ព្រាត់ប្រាស ភាពឯការបណងប្រថ្នា នូវផលប្រយោជន៍ ការធ្វើដំណើរផ្សងព្រេង និងការស្រមៃ។
• បង្ហាពីប្រវត្តិសាស្ត្រ។
• បង្ហាញពីមនោរម្មណ៍។
• កសាងនូវឆន្ទៈ នៃការស្វែងរកសេរីភាពក្នុងសិល្បៈ។
• អ្នកនិពន្ធអណ្តែតអណ្តូងនិយម ចង់រួចខ្លួនពីក្រឹតក្រំនៃការបង្ខិតបង្ខំ ក្នុងការតែងនិពន្ធរបស់ខ្លួន។
• ការប៉ះទង្គិចនៃក្នុងការប្រឈមមុខ នៃនយោបាយគ្រប់គ្រងប្រទេស។
• របកកំហើញនៃរសម្រស់ស្រុកទេស និងវិចិត្រកម្មថ្មី។
៦.៣. វិភាគអណ្តែតអណ្តូងនិយមក្នុងរឿងមាយើង
ក្នុងសាច់រឿងមាយើង ពីដើមរហូតដល់ចប់ ជាការវិធីនិទាន ដែលគេនិទានរួចហើយ បានព្រិត្តិការរឿង ប្រព្រឹត្តទៅតាមក្រោយ។
លក្ខណៈអណ្តែតអណ្តូងក្នុងសាច់រឿងនេះ
គឺផ្អែកទៅលើការពិតដែលកើតឡើង នៃព្រឹត្តិការណ៍និមួយៗដែលកើតឡើង
ហើយដែលជាការគិតស្រមៃរបស់តួអង្គមាយើង
ហើយនិងអ្នកយាមទ្វារនគរថាព្រិតិ្តការណ៍អាចកើតមាន ហើយការគិតស្រមើលស្រមៃនោះ
អាចក្លាយជាការពិតបាន លក្ខណៈទាំងនោះ ជាមាន។ ហើយជាការស្រមៃទៅរកអតីតកាល
ឬអ្វីដែលកើតមានរួចមកហើយ
តួយ៉ាដូចជារឿងសេដ្ឋចិញ្ចឹមឆ្កែទាំង៥០០សម្រាប់ការពារទ្រព្យសម្បត្តិរបស់ខ្លួន
ក្រោយមកត្រូវសម្លាប់ឆ្កែនោះចោលអស់។
មួយទៀត អណ្តែតអណ្តូងនិយម
អ្នកនិពន្ធផ្តល់គំនិតឲ្យស្ត្រីទាំងឡាយ ជាកូនចៅជាន់ក្រោយ
កុំឲ្យយកគំរូតាមនាងខាតលក្ខណ៍ ហើយត្រូវនាំគ្នាប្រតិបត្តិតាម នាងគ្របលក្ខណ៍
ដែលចេះទំនុកបម្រុងស្វាមីរបស់ខ្លួន ទាំងសតិបញ្ញាស្មារតី។
ការព្យាករណ៍ របស់អ្នកនិពន្ធទៅក្នុងទិដ្ឋភាពក្នុងរឿងដែលមានការដូរប្រពន្ធគ្នា ថាអាចនឹងមានរឿងបែបនេះកើតឡើងនៅពេលអនាគត។
ដូច្នេះ ការស្រមៃរបស់អ្នកនិពន្ធ ដើម្បីព្យាករណ៍ទៅអនាគត ថារឿងហេតុទាំងនឹងអាចកើតមាន នឹងក្លាយជាការពិត។
៧. សន្និដ្ឋាន
តាមការសិក្សានៅរឿងខាងលើ
យើងឃើញពីវីរភាពរបស់តួអង្គ ដែលបង្កឡើងដោយអារម្មណ៍អណ្តែតអណ្តូង
រវើរវាយនារីម្នាក់ដែលធ្វើនូវអំពើគ្រប់យ៉ាង
បានធ្វើឲ្យមាននូវអំពើមួយដែលដើម្បីបានផ្សាភ្ជាប់ទៅក្នុងសង្គមខ្មែរតាំងពីពេលសម័យ
ក្នុងរឿងរហូតដល់បច្ចុប្បន្ន ដែលប្រជាជនខ្មែរយកពាក្យ ស្រីកញ្ជើធ្លុះ
ឬស្រីខាតលក្ខណៈមកដាក់ជាទំនៀម ទ្រឹស្តីសម្រាប់ប្រៀនប្រដៅកូនចៅ
និងទុកជាការប្រៀបធៀប ដើម្បីដាស់តឿនឲ្យភ្ញាក់រលឹកដល់កូនចៅ
ពិសេសកូនស្រីៗជំនាន់ក្រោយ។ រឿងនេះបានបង្ហាញពីភាពអណ្តែតអណ្តូងនិយម
ដែលផ្ទុយពីប្រាកដនិយម។
ចុងបញ្ចប់នៃរឿងមាយើង តួអង្គបានទទួលនូវសុភមង្គលមានទ្រព្យសម្បត្តិ ក្លាយខ្លួនជាសេដ្ឋី ហើយបានជាមន្រី្តធំនៅក្នុងវាំងព្រះបាទព្រហ្មទត្ត។
តួអង្គនាងជាប្រពន្ធតែងតែស្រមើស្រមៃថា
ការងារនោះអាចនឹងកើតមាន ហើយក្លាយជាការពិតប្រាកដ អ្វីដែលនាងបានធ្វើនោះ
តាមការគិតទៅលើការការស្រមៃ ដោយជឿជាក់ទៅលើទង្វើ និងបទពិសោធរបស់នាង
តាមរយៈការគិតគួរយ៉ាងម៉ត់ចត់ អំពីដំណើររបស់ស្វាមីរបស់ខ្លួន ដែលត្រូវជូបប្រទះ
នៅពេលខាងមុខ តាមរយៈគិតស្រមើលស្រមៃរបស់ខ្លួន
ដែលធ្វើឲ្យសាច់រឿងមានភាពរសរវើក។
ការពិតមនុស្សយើង
ទោះបីជាអណ្តែតអណ្តូងយ៉ាងណាក៏ដោយ
ក៏មិនអាចគេចផុតពីភាពគ្រោតគ្រាតនៃជីវិតបានដែរ មានខ្លះមធ្យោបាយអាចធ្វើបាន
ដែលយើងអាចធ្វើបានគឺ ការកសាងកិត្តិយស សុភមង្គលជាមួយស្វាមីភរិយា
ដែលជាដៃគួរមួយរយឆ្នាំរបស់យើង បាននៅសេចក្តីសុខ ជាសផុតពីសោកនាដកម្ម
ការព្រាត់ប្រាសគ្នា បែកបាក់ បាត់បង់ទ្រព្យសម្បត្តិ ដូចនាយសំពៅ
យើងទាំងអស់គ្នាត្រូវតែតស៊ូជំនៈឧបស័គ្គ ដើម្បីឲ្យបានសម្រេចសមិទ្ធផលដូច
ចៅមាយើងនិងប្រពន្ធ។